ព័ត៌មានជាតិ
អគាររដ្ឋបាលក្រសួងការពារជាតិថ្មី នឹងសម្ពោធនៅថ្ងៃទី២៩ ខាងមុខ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ និងបានចុះធ្វើការត្រួតពិនិត្យចុងក្រោយលើការងារត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ ម៉ែត្របណ្ដោយប្រវែង១៩១ ម៉ែត្រកម្ពស់ ៣២ ម៉ែត្រ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០ គ្រឿង ។ អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិនេះ ក៏អាចឲ្យឧទ្ធម្ភាគចក្រចុះចតលើដំបូលបានផងដែរ ។
ក្នុងអគាររដ្ឋបាលទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែងទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរាជាតិ ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារ ពេលមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការ តូច- ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន ១ ពាន់នាក់ សំរាប់ការប្រជុំថ្នាក់ជាតិ និង អន្តរជាតិ ផងដែរ។

សូមបញ្ជាក់ថា ពិធីក្រុងពាលី អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០ ២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង- អគ្គបញ្ជាការ និងនាយ ទាហានច្រើនទៀតក្នុងកងយោធពលខេមរភូមិន្ទ។

អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី បានដំណើរការសាងសង់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ។ តាមគម្រោង ការសាងសង់នេះ មានរយៈពេល ៣៦ ខែ ត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២១ ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ-១៩ ដំណើរការសាងសង់ ត្រូវបានពន្យាកិច្ចសន្យារយៈពេល៤ ខែ។ ដូច្នេះ ទើបអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទើបបញ្ចប់ជាស្ថាពរ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


