ព័ត៌មានជាតិ
២ថ្ងៃនេះមណ្ឌលភ្នំពេញមានបេក្ខជនអវត្តមានជាង១០១៦នាក់
ភ្នំពេញ ៖ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានអះអាងថា នៅក្នុងរយៈពេល២ថ្ងៃនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនអវត្តមានសរុបចំនួនជាង១០១៦នាក់ ក្នុងចំណោមបេក្ខជនជាង២ម៉ឺននាក់និងគណៈមេប្រយោគ១៣នាក់ក្នុងចំណោមជាង៤០០០នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រលប់ថ្ងៃទី២៨ធ្នូនេះថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលប្រឡងនៅភ្នំពេញមានអ្នកបេក្ខជនអវត្តមាន១០១៦នាក់ ត្រូវជា៤,៨៤%ក្នុងចំណោមបេក្ខជនសរុបចំនួន២០៧១៩នាក់និងគណៈមេប្រយោគមានចំនួន១៣នាក់ក្នុងចំណោម៤០៦០នាក់។

លោកប្រធានមន្ទីរបានបន្តទៀតថា ស្ថានភាពមណ្ឌលប្រឡងស្ងប់ស្ងាត់ល្អដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ ចំណែកបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ ខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។
លោក ប្រធានមន្ទីរបានបន្តទៀតថា ចំពោះអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។ ដោយឡែកបេក្ខជន២នាក់ដែលជាកីឡាការនី ទើបមកប្រកួតពីប្រទេសកាហ្សាក់ស្ថាន ហើយមានវិជ្ជមានកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩នៃមជ្ឈមណ្ឌលព្យាបាលជំងឺរបេង ចំពោះសុខភាពពួកគាត់ទាំង២នាក់ល្អប្រសើរធម្មតាទេ ហើយចូលរួមប្រឡងបានទាំង២ថ្ងៃ។
លោកប្រធានមន្ទីរបានបន្ថែមថា រយៈពេល២ថ្ងៃនេះមានបេក្ខជនតាមមណ្ឌលប្រឡងមួយចំនួនមានបញ្ហាសុខភាពតិចតួច តែដោយសារមានក្រុមគ្រូពេទ្យប្រចាំការតាមមណ្ឌលបានជួយធ្វើចលនា និងផ្តល់ថ្នាំលេបដល់បេក្ខជន ទាំងនោះ ធ្វើឲ្យពួកគាត់អាចបន្តការប្រឡងបានធម្មតាវិញ។
ជារួមដំណើរការប្រឡងរយៈពេល២ថ្ងៃនេះប្រព្រឹត្តទៅបានល្អប្រសើរ និងទទួលបានជោគជ័យតាមការគ្រោងទុក ដោយសារមានការចូលរួមអនុវត្តនូវតួនាទីភារកិច្ចរបស់គណមេប្រយោគគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា ជោគជ័យទាំងនេះក៏មិនអាចខ្វះបានពីការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលដូចបណ្តាឆ្នាំមុនៗដែរ ឯកឧត្តមបានជួយឧបត្ថម្ភថវិកាដល់កងកម្លាំងការពារ និងមន្ត្រីពាក់ព័ន្ធសម្រាប់ការលើកទឹកចិត្តចំពោះមន្ត្រីដែលត្រូវចូលរួមបំពេញការងារនេះ។
លោកប្រធានមន្ទីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិបាលរាធានីភ្នំពេញដែលតែងតែ បានយកចិត្តទុកដាក់រាល់ការលំបាក និងជួយបំពេញបន្ថែមរាល់ការខ្វះខាតកន្លងមកជាពិសេសការខ្វះខាតក្នុងវិស័យអប់រំកន្លងមក៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


