ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ស្នើសម្តេចតេជោ លុបបំណុលថ្លៃភ្លើងជាង២លានដុល្លារ តែសម្តេចថា ចាំសួរអគ្គិសនីសិន
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឆ្លៀតស្នើសុំសម្ដេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនីដែលក្រសួងការពារជាតិបានជំពាក់ដល់ទៅជាង២លានដុល្លារអាមេរិក។ ប៉ុន្តែ សម្តេចតេជោ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរង់ចាំសួរនាំ និងពិនិត្យលទ្ធភាពជាមួយអគ្គិសនីកម្ពុជាសិន។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន សម្តេច ទៀ បាញ់ បានស្នើត្រង់ៗផ្ទាល់មាត់ទៅកាន់សម្តេចតេជោសុំឲ្យលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ព្រោះការប្រើប្រាស់អគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។ ឆ្លើយតបនឹងសំណើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើបន្តទៅអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ ឬទេ?

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសួរនាំឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពនៃលុបបំណុលនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ លុប៧០ភាគរយ ហើយក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ប៉ុន្តែ សម្តេចតេជោ លើកឡើងថា៖ «ខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំ ដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។

បើតាមសម្ដេចតេជោ ពេលមុន ការប្រើប្រាស់អគ្គិសនីត្រឹមតែ៣០មេកាវ៉ាត់នៅទីក្រុងភ្នំពេញ តែឥឡូវនេះ នៅទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនីច្រើនជាង៣០ មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំង។ ប៉ុន្ដែ បើដាក់ការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


