ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលបានព្យាបាលជូនពលរដ្ឋឥតគិតថ្លៃ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអរគុណ ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលបានព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យលោក លេង ផាលី រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារ សរុប ចំនួន២២នាក់ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នារសៀលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២នេះ។
ឆ្លៀតក្នុងឱកាសនោះ លោក លេង ផាលី បានលើកឡើងអំពីវឌ្ឍនៈភាព របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដោយគិតមកដល់ពេលនេះ មានរយៈពេល ៩ឆ្នាំ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដោយបានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបានចំនួន ៣៤០លើក ដោយមានគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន ៥,៦៧៩នាក់ (ស្រី ៣,២៣១ នាក់) បានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ១,៤៨១,១៣៦នាក់ (ស្រី ៨៤៤,៥៧៦នាក់) ក្នុង ២៥ រាជធានី-ខេត្ត។
លើសពីនេះទៀត ក៏បានចូលរួមអប់រំផ្សព្វផ្សាយសង្គ្រោះបឋម ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ព្រមទាំងពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតថ្លៃបានចំនួន ៧៣លើក។ ក្នុងនោះពិនិត្យ និងព្យាបាលចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន ៩៤០,៣០១នាក់ (ស្រី ៤៨០,៩៤០នាក់) ក្នុង ២៥ រាជធានី-ខេត្ត។
នៅរយៈពេលចុងក្រោនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួល ដោយផ្ទាល់ពីឯកឧត្ដម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រើប្រាស់បុគ្គលិកអស់ចំនួន ១.០៧២នាក់ នៅលើចំនួន ១.២៥៨នាក់ ចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩៣៣,១៤១ដូស ក្នុង ៨ រាជធានី-ខេត្ត។
ជាការឆ្លើយតប លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានអំណរគុណឯកឧត្ដម ហ៊ុន ម៉ានី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញបេកកម្មមនុស្សធម៌ តាមរយៈការពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។ លោកជំទាវ ម៉ែន សំអន បានស្នើឲ្យក្រុមគ្រូពេទ្យទាំងអស់ បន្តនូវសកម្មភាពនេះបន្ថែមទៀត ជួយដល់ប្រជាពលរដ្ឋក្រក្រី ដែលជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំនូវសុខុមាលភាព របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង