ព័ត៌មានជាតិ
មន្រ្តីសាធារណការពិភាក្សាគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់នៅចាក់អង្រែ
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាពីគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយមានការចូល រួមពីក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរាចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ផងដែរ។


ថ្លែងបន្ទាប់ពីរបាយការណ៍បទបង្ហាញរបស់ក្រុមជំនាញការក្រុមហ៊ុនសៀងហៃ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកានៃអង្គប្រជុំផ្តល់មតិយោបល់ក៏ដូចជាធាតុ ចូលឱ្យបានច្រើនបន្ថែមទៀត ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។
គម្រោងសាងសង់ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លង កាត់ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
មន្រ្តីជំនាញពាក់ព័ន្ធ បានលើកឡើងផងដែរនូវសំណូមពរមួយចំនួនពាក់ព័ន្ធទៅនឹងការរក្សាទុកឱ្យបានធំទូលាយនូវចន្លោះទទឹងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ការរក្សាទុកឱ្យបានគ្រប់គ្រាន់នូវកម្រិតលំហរសម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធទាំងបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន និងការស្នើសុំជ្រើសរើសស្ពានដែលមានសោភ័ណភាពសម្រាប់ទីក្រុងភ្នំពេញជាដើម៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


