ព័ត៌មានជាតិ
ប្រយ័ត្នជិះច្រឡំផ្លូវទាំង ៥ ខ្សែរង្វង់មូលចោមចៅ ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន
ផ្លូវអាកាសនិងក្រោមដីនៅរង្វង់ចោមចៅសម្រេចការស្ថាបនាបានជាង ៩០ ភាគរយ។ ទោះបីគម្រោងមិនទាន់បានបញ្ចប់ទាំងស្រុង ក៏ផ្នែកខ្លះនៃការដ្ឋានស្ថាបនាផ្លូវនេះ បានដាក់ឲ្យដំណើរការបណ្ដោះអាសន្នដើម្បីបន្ថយការកកស្ទះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ មកដល់ពេលនេះមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៥ ខ្សែ ក្នុងចំណោម ៨ ខ្សែ នៃគម្រោងបានដាក់ដំណើរការបណ្តោះអាសន្ន។

ស្ពានអាកាសនិងផ្លូវក្រោមដីក្នុងគម្រោងស្ពានអាកាសចោមចៅទាំង ៥ ខ្សែ ដែលបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមាន៖
-ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ីមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ ជាផ្លូវឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ដែលបានបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
-កាលពីថ្ងៃ ២០ ធ្នូ ឆ្នាំ២០២០ ផ្លូវ ២ ខ្សែទៀត ក៏បានបើកឲ្យប្រើប្រាស់បន្ថែមក្នុងនោះ ខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិសមានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ និងខ្សែទីពីរជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ។
-ដោយឡែកអំឡុងខែវិច្ឆិកាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានបើកឲ្យប្រើប្រាស់ផ្លូវក្រោមដីថ្មីភ្ជាប់ចរាចរណ៍ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
-បន្ទាប់មកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរបានបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម ១ ខ្សែទៀតជាបណ្តោះអាសន្ន ដែលស្ពានកំណោងថ្មីនេះមានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលការស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ថវិកាប្រមាណ២២លានដុល្លារអាមេរិក។
បើតាមអាជ្ញាធររាជធានីភ្នំពេញ គម្រោងការដ្ឋានទាំងមូលនឹងរួចរាល់នៅចុងខែមីនាឆ្នាំ២០២២ នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


