ព័ត៌មានជាតិ
អតិថិជនរងផលប៉ះពាល់ដោយសារកូវីដ នៅតែអាចស្នើរៀបចំឥណទានឡើងវិញក្រោមគោលនយោបាយថ្មី
អតិថជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅតែអាចស្នើសុំរៀបចំឥណទានឡើងវិញ ក្រោមគោលនយោបាយថ្មី ខណៈចំនួនអតិថិជនស្នើសុំរៀបចំឡើងវិញបានធ្លាក់ចុះនៅក្នុងកម្រិតតិចតួចនៅប៉ុន្មានខែកន្លងមកនេះ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា “នៅប៉ុន្មានខែចុងក្រោយនេះ នៅតែមានអ្នកស្នើសុំរៀបចំឥណទានឡើងវិញ គ្រាន់តែស្ថិតនៅក្នុងចំនួនតិចតូច ខណៈគោលនយោបាយរៀបចំឥណទានឡើងវិញបានបញ្ចប់ក្នុងឆ្នាំ ២០២១ ហើយ។ ប៉ុន្តែនៅចុងឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់នូវគោលនយោបាយថ្មី ប៉ុន្តែមិនផ្សព្វផ្សាយជាសាធារណទេ ដោយសារតែគោលនយោបាយនេះ សម្រាប់តែផ្ទៃក្នុងវិស័យប៉ុណ្ណោះ”។

លោក កាំង តុងងី បញ្ចាក់ថា គោលនយោបាយថ្មីនេះ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ មិនធ្លាប់ស្នើសុំរៀបចំឥណទានឡើងវិញ គឺគាត់អាចទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងលក្ខខណ្ឌបន្ធូរបន្ថយ ដូចឆ្នាំ ២០២០ និង២០២១។ ដោយឡែកអតិថិជន ដែលធ្លាប់បានរៀបចំឥណទានឡើងវិញហើយ គាត់នៅតែអាចសុំធ្វើការរៀបចំឥណទានឡើងវិញ ប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលគេនៅបន្ដឹង មានន័យថា គេប្រើប្រាស់លក្ខខណ្ឌធម្មតា ដូច្នេះកាលណាគេរៀបចំឥណទានឡើងវិញជូនគាត់ មានន័យថាគាត់ប្រឈម នឹងការប៉ះពាល់នូវប្រវត្តិឥណទានរបស់គាត់មួយចំនួន។
ទិន្ន័យពីការិយាល័យឥណទានកម្ពុជា បង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ វិស័យហិរញ្ញវត្ថុ (ធនាគារ និងមីក្រូហិរញ្ញវត្ថុ) បានរៀបចំឥណទានឡើងវិញជូនដល់ប្រជាជនសរុប ៦១៨ ៨២០ គណនី ក្នុងទំហំឥណទានប្រមាណ ៧ ១៧២ លានដុល្លា ដោយឥណទានដែលនៅសល់មានចំនួន ៥ ២០៦ លានដុល្លា នៃអតិថិជន៤០៩ ៦១៩ គណនី៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


