ព័ត៌មានជាតិ
សត្វជ្រឹងរាប់ពាន់ក្បាល រស់នៅចម្លែកដេកតោងសំយ៉ុងក្បាលចុះក្រោមរហូត
ខេត្តបាត់ដំបង÷ បច្ចុប្បន្នគេសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមដើមឈើធំៗជាច្រើនដើមនៅក្នុងបរិវេណវត្តបាយដំរាំ ដែលមានទីតាំងស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ចម្ងាយ ១៤គ.ម ពីទីរួមខេត្តបាត់ដំបង។
ពាក់ព័ន្ធហ្វូងសត្វជ្រឹងនេះ អាជីវករលក់ដូរតាមដងផ្លូវនៅភូមិសាស្ត្រខាងលើ បានលើកឡើងប្រហាក់ប្រហែលគ្នាថា កាលពីជំងឺកូវីដមិនទាន់កើតឡើង ហ្វូងជ្រឹងនេះមានភ្ញៀវជាតិនិងអន្តរជាតិចូលចិត្តមកទស្សនាកម្សាន្តច្រើនក្នុងមួយថ្ងៃៗ មិនដែលស្ងាត់នោះទេ។ តាំងពីកូវីដចាប់ផ្តើមវាយលុកខ្លាំងភ្ញៀវក៏ស្ងាត់ សូម្បីតែម្នាក់គ្មានហើយពួកគាត់លក់ដូរក៏មិនដាច់ក្រៅពីអ្នកក្នុងភូមិមកទិញបានមួយចំនួន។

ចំណែកប្រជាពលរដ្ឋក្នុងភូមិ ក៏បាននាំគ្នាលើកឡើងឲ្យដឹងប្រហាក់ប្រហែលគ្នាដែរថា ហ្វូងសត្វជ្រឹងទាំងនេះពិតជាមានភាពទាក់ទាញអារម្មណ៍សម្រាប់អ្នកទស្សនា ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកទាំងតោងមែកឈើត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ។
រូបរាងសត្វជ្រឹងគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវដែរ តែវាមានទំហំធំជាងប៉ុន្តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។ពលរដ្ឋទាំងនោះបន្តថា កាលពីមុនសត្វជ្រឹងទាំងនេះរស់នៅលើដើមឈើក្នុងទីអារាមវត្តបាយដំរាំ តែក្រោយមកស្រាប់តែបានផ្លាស់ប្តូរមករស់នៅខាងក្រោយវត្តបាយដំរាំទៅវិញ ដែលនៅទីនេះមានសត្វជ្រឹងរាប់ពាន់ក្បាលកំពុងស្នាក់នៅពពាក់ពពូនគ្នានៅលើមែកឈើនៃដើមឈើធំៗចំនួន៤ដើម ដើម្បីបន្តពូជកាន់តែមានកំណើនខ្ពស់ដែលបច្ចុប្បន្នត្រូវបានការពារនិងអភិរក្សដោយមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន។


តាមអ្នកស្រុករស់នៅតំបន់នោះបានប្រាប់ថា សត្វជ្រឹងគឺជាសត្វដែលស៊ីផ្លែឈើបែបក្លិនក្រអូបជាអាហារប្រចាំថ្ងៃ ហើយពីមួយឆ្នាំទៅមួយឆ្នាំចំនួនសត្វជ្រឹងកាន់តែមានការកើនឡើងជាបន្តបន្ទាប់ បើពុំមានការយាយីបង្កការរំខានដល់ការរស់នៅពីសំណាក់មនុស្សនោះទេ។ ការរស់នៅរបស់សត្វជ្រឹងក៏មិនមានការប៉ះពាល់ដល់មនុស្សក្នុងការរស់នៅនោះដែរ។
ពាក់ព័ន្ធសត្វជ្រឹងនេះ លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងថា ការផ្លាស់ទីតាំងរបស់សត្វជ្រឹងនេះគឺក្នុងអំឡុងឆ្នាំ១៩៩០ជាង ដោយសាតែមានសម្លេងគ្រាប់រំខានដល់ពួកវាទើបពួកវាបានប្តូរទីតាំងនៅវត្តបាយដំរាំរហូតសព្វថ្ងៃខណះដែលកាលពីមុនឆ្នាំ១៩៩០ជាង ពួកវារស់នៅតាមដើមគគីក្នុងក្រុងបាត់ដំបងជាជម្រករបស់ពួកវា។
បើទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានសំណូមពរឲ្យមានការចូលរួមថែរក្សា និងអភិរក្សសត្វជ្រឹងនៅវត្តបាយដំរាំឲ្យបានគង់វង្សទាំងអស់គ្នា ដើម្បីទាក់ទាញដល់កំណើនភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបានបញ្ចប់វិបត្តិនៃជំងឺកូវីដ១៩នាពេលដ៏ខ្លីខាងមុខនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្តបាត់ដំបងផងដែរ
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


