Connect with us

ព័ត៌មានជាតិ

បង​ប្អូន​រួសរាន់ឡើង! ខេត្តសៀមរាប បើក​យុទ្ធនាការ​ចាក់ដូស​ជំរុញ ៦៤​ ទីតាំង

បានផុស

នៅ

សៀមរាប៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ដូសទី៣ ឬដូសជម្រុញជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប បានចាប់ផ្តើមនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​ជួយ​ខេត្តសៀមរាប បាន​ចុះ​បើក​យុទ្ធនាការដើម្បី​​​ឆ្លើយតប តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្ការ​និង​កាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយីនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំងជាចលនាប្រជាជាតិ ពង្រឹងសមត្ថភាពរើបម្រះចេញពីវិបត្តិកូវីដ-១៩ រហូត​បាន​បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ​២០​កុម្ភះ និងបានបើកប្រទេសឡើងវិញ។

សម្តេចពិជ័យសេនាបាន​លើក​អំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះរបស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

សម្តេចពិជ័យក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនោះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។

យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋ​ខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើង និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្តដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែងទូទាំងខេត្ត ដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតាមបណ្តាមណ្ឌលសុខភាពនានាផងដែរ។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋខេត្តសៀមរាបចាប់ពីអាយុ១៨ឆ្នាំឡើង ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ មានរយះពេល១០ថ្ងៃ នៅបណ្តាទីតាំចំនួន៤២កន្លែង រួមមានតាមទីវត្តអារាម សាលារៀន និងសាលាឃុំ។ ជារួម​ក្នុងយុទ្ធនាកានេះទាំងមូល ទាំងបេសកកម្មរបស់ក្រុមគ្រូពេទ្យស៊ីវិល និងក្រុមគ្រូពេទ្យកងទ័ព ត្រូវបានអនុវត្តលើ​ ៦៤​ទីតាំង​។

តាមការរំលឹកដាស់តឿនរបស់រដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងលើកទី២ទៅជាមួយផងដែរ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងត្រូវមានគម្លាតពេលវេលា ពីការចាក់លើកទី២ មកដល់ការទទួលចាក់លើកទី៣នេះ ពី៤ខែ ទៅ៦ខែ។ បើទោះជាបានទទួលការចាក់វ៉ាក់សាំងនេះក៏ដោយ វិធានសុខាភិបាល ៣ ការពារ និង ៣កុំ ការរក្សាគម្លាតនិងពាក់ម៉ាស់ ក៏នៅតែបន្តអនុវត្តជាកាតព្វកិច្ច ជាប់ជាប្រចាំផងដែរ៕

អត្ថបទ៖ គឿនវ៉េត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម