ព័ត៌មានជាតិ
សហព័ន្ធសន្តិភាពសកល គាំទ្រ និងចាត់ទុក ទស្សនកិច្ចការងារ របស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ាថា ជាទស្សនកិច្ចសន្តិភាព
លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកលបានបង្ហាញការគាំទ្រអំពីទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ាជាពិសេសលោកចាត់ទុថាជាទស្សនកិច្ចដើម្បីសន្តិភាព។
លោកបណ្ឌិត យុន យ៉ុងហូ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចទទួល ជួបសន្ទនាតាមប្រព័ន្ធវីដេអូអនឡាញនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២នេះ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកលបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា អង្គការសហព័ន្ធសន្តិភាពសកល(UPF)សូមវាយតម្លៃខ្ពស់និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានកាន់តំណែងជាប្រធានអាស៊ាន ឆ្នាំ២០២២ ហើយក៏ស្វាគមន៍និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលចាត់ទុកថាជាទស្សនកិច្ចសន្តិភាព។

លោកក៏បាន សូមស្វាគមន៍ និងអបអរសាទនូវសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជម្រុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ានិងអំពីការផ្ដល់ជំនួយមនុស្សធម៌ដែលការងារនេះអាចចាត់ទុកថាជាផ្លែផ្កានៃដំណើរ អញ្ជើញរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា។
លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកលក៏បានគាំទ្រចំពោះទស្សនៈសន្តិភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកបណ្ឌិតក៏បានស្នើសុំសម្ដេចតេជោហ៊ុនសែនអំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាពឱ្យមាននៅក្នុងប្រទេសកម្ពុជាជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព។
សូមរំលឹកថា សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានទទួលបានមេដាយមាសសន្តិភាពពិភពលោកWorld Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ មេដាយនេះទទួលបានក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េនិងពិភពលោកឆ្នាំ២០២១៕
អត្ថបទ៖ណារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


