Connect with us

ព័ត៌មានជាតិ

ក្រោយសង្គ្រោះបន្ទាន់រយៈពេល១៨ថ្ងៃជំងឺ លោក អួន សារ៉ាត់ បានធូរស្បើយច្រើន​

បានផុស

នៅ

អ្នកស្រី អ៊ុច សារ៉ាវុធ ភរិយាលោក អួន សារ៉ាត់ បានឲ្យដឹងថា នៅពេលនេះសុខភាពស្វាមីរបស់អ្នកស្រី បានធូរស្បើយច្រើន ក្រោយពីក្រុមគ្រូពេទ្យយកចិត្តដាក់ក្នុងការព្យាបាលអស់រយៈពេល ១៨ថ្ងៃមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបាន សរសេរនៅលើផេកផ្លូវការ Ourn Sarath page ដូច្នេះថា«នាងខ្ញុំអ៊ុច សារ៉ាវុធ និងស្វាមី លោកគ្រូ អួនសារ៉ាត់ ព្រមទាំងកូនប្រុសទាំង២ អួន គឹមវ:រ: និង អួន គឹមអធិរាជ សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ពុកម៉ែបងប្អូន​ និងសប្បុរសជនទាំងអស់ ដែលបានជួយបែរបន់ បួងសួង និងបានជួយថវិកាចូលរួមព្យាបាលជំងឺ បានរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់និងតក់ស្លុតមួយនេះ។ រហូតមកដល់ថ្ងៃនេះ គឺរយៈពេល ១៨ថ្ងៃហើយ ដែលស្វាមីរបស់នាងខ្ញុំ(លោកគ្រូ អួន សារ៉ាត់) បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ តែយ៉ាងណា លោកគ្រូបានធូរស្រាលច្រើន ដែលនាងខ្ញុំនឹកស្មានមិនដល់ ហើយសែនរំភើប និងត្រេកអរជាខ្លាំង។ នាងខ្ញុំនិងស្វាមីព្រមទាំងកូនៗ សូមលោកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នា ឲ្យមានសុខភាពល្អបរិបូរណ៍​ ចៀសផុតពីជំងឺទាំងឡាយ សូមមានសុភមង្គលក្នុងគ្រួសារ មានប្រាជ្ញាឈ្លាសវៃ​ និងសម្រេចជោគជ័យគ្រប់កិច្ចការងារទាំងអស់»។

សូមរំឮកថា គិតចាប់តាំងពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១មក លោក អួន សារ៉ាត់ បានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេល ១៩ហើយ គិតត្រឹមថ្ងៃទី ១៣ ខែមករានេះ។

លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយដូចជា រលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។

លោក អួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប តែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម។ លោក ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដោយសេរី(Free) ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក។

លោក អួន សារ៉ាត់ កើតនៅឆ្នាំ ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម