០៥ សំនួរពលរដ្ឋ​ចង់​ដឹង​បំផុត ជិះ​​ផ្លូវ​ល្បឿន​លឿន​​ទៅ​ខេត្ត​ព្រះសីហនុ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

០៥ សំនួរពលរដ្ឋ​ចង់​ដឹង​បំផុត ជិះ​​ផ្លូវ​ល្បឿន​លឿន​​ទៅ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ជិត​ឈាន​ទៅ​បញ្ចប់​ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ មាន​ចម្ងល់​ជា​ច្រើន​ដែល​បង​ប្អូន​ពលរដ្ឋ ចង់​ដឹង​ពី​ការ​ប្រើប្រាស់​ផ្លូវ​ដែល​អាច​បើកបរ​ល្បឿន​ជាង ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណួរ/ចម្លើយ៖ ពេល​កំពុង​បើកបរ បើ​ឡាន​ជិត​អស់​សាំង តើ​គួរ​ធ្វើ​យ៉ាងម៉េច?

នៅ​តាម​ដង​ផ្លូវ​ ល្បឿន​លឿន​គឺ​មាន​កន្លែង​ផ្តល់​សេវាកម្ម ក្នុង​នោះ​មាន​ដូចជា ស្ថានីយ​ប្រេង​ឥន្ធនៈ ចំណត​ឡាន កន្លែង​ឈប់​សម្រាក អាហារដ្ឋាន បន្ទប់ទឹក​និង​យានដ្ឋាន​ ដែល​អាច​បម្រើ​សេវាកម្ម​ចាំបាច់​ជូន​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ សូម​ចាប់​អារម្មណ៍​មើល​ស្លាក​សញ្ញា​នៅ​លើ​ដង​ផ្លូវ​ជាមុន។

សំណួរ/ចម្លើយ៖ បើ​អ្នក​បើកបរ​ជិះ​ហួស​ច្រកចេញ តើ​អាច​ថយ​ឡាន​ទៅ​ក្រោយ​ទេ?

ប្រាកដ​ជា​មិនបាន​ដាច់ខាត។ អ្នក​បើកបរ​ត្រូវ​ចាប់​អារម្មណ៍​ទៅលើ​រាល់​ស្លាក​ចរាចរណ៍​ទាំងអស់​ដែល​ចង្អុល​បង្ហាញ​ច្រកចេញ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន បើ​ជិះ​ហួស​ច្រកចេញ ត្រូវតែ​បើក​បន្ត​ទៅមុខ​រកច្រក​ចេញ​បន្ទាប់ ការ​ថយ​ឡាន​ទៅ​ក្រោយ​គឺ គ្រោះថ្នាក់​ខ្លាំង​ណាស់។

សំណួរ/ចម្លើយ៖ បើ​ឈឺ​បត់ជើង តើ​អាច​ឈប់​ឡាន​បត់ជើង​បាន​ទេ?

ប្រាកដ​ជា​មិន​អាច​ទេ ផ្លូវ​ល្បឿន​លឿន​មាន​យាន​ជំនិះ​ធ្វើដំណើរ​ជិត100km/h ប្រាកដ​ជា​មិន​អាច​ឈប់ឡាន ថយ​ឡាន និង​ជិះ​បញ្ច្រាស​ជា​ដាច់ខាត បើ​មិន​អីចឹង​ទេ​ងាយ​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ណាស់។

សំណួរ/ចម្លើយ៖ តើ​ម៉ូតូ​អាច​ជិះ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​បាន​ទេ?

មិន​អាច​ទេ! យោង​ទៅ​តាម​ច្បាប់ អ្នកដំណើរ​យានជំនិះ​​​​​​​ ម៉ូតូ ឡាន​ត្រាក់ទ័រ​ តុកតុក​និង​យានយន្ត ផ្សេងៗ​ដែល​មាន​ល្បឿន​តិច​ជាង 70km/h គឺ​មិន​អាច​ឡើង​ផ្លូវ​ល្បឿនលឿន​បាន​ទេ។

សំណួរ/ចម្លើយ៖ តើ​ការ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន ត្រូវ​បង់​ប្រាក់​យ៉ាង​ម៉េច?

បច្ចុប្បន្ន​ការ​បង់​ប្រាក់​ដើម្បី​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​គឺ​មិនទាន់​កំណត់​ឡើយទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services