ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យយុវជនបន្តវេន ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផល ប្រយោជន៍ជាតិជាធំ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានធ្វើឡើងក្នុងពិធីប្រកាស សមាសភាព ក្រុមការងារ យុវជន គណបក្សខេត្តកំពង់ឆ្នាំង កាលពីថ្ងៃម្សិលមិញ។
លោកថា យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការ ថែរក្សា ការពារសុខសន្តិភាព នៅ លើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ លោករំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗរួចមកហើយ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការស្រោចស្រង់ជីវិតរបស់ពលរដ្ឋទីមួយ, ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត ទីពីរ ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទីបី ការយក ឈ្នះ លើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៍ខ្លី ដោយសម្តេចតេជោបានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបន្តស្រោចស្រពវ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏ កាច សាហាវនេះ។

ជាមួយគ្នានោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរនូវគំរូវីរភាព របស់យុវជន ជំនាន់មុន ដែលជាគំរូពោរពេញដោយភាពអំណត់ អត់ធន់ ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត បែកបាក់ ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត រំលឹកដែរថា យុវជនជំនាន់ក្រោយ ត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំជំនាន់ មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជន៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ