ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញឲ្យផ្តល់ចំណេះដឹង និងជំនាញជូនជនរងគ្រោះ ដោយសារគ្រឿងញៀន
រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក ធូ ស៊ុន បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ បង្កើនការផ្តល់សេវាប្រកបដោយគុណភាព ជូនជនរងគ្រោះដោយសារគ្រឿងញៀន ពាក់ព័ន្ធនឹងបញ្ហាចំណេះដឹង និងជំនាញ សម្រាប់ជាទុនចិញ្ចឹមជីវិតរបស់ពួកគេ នៅថ្ងៃអនាគត។
លោក ធូ ស៊ុន បានថ្លែងបែបនេះគឺក្នុងកិច្ចប្រជុំចង្អៀត ជាមួយតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការ ងារគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ។
លោក ធូ ស៊ុន បានថ្លែងនូវការលើកទឹកចិត្ត ចំពោះប្រធានស្តីទីថ្មីមជ្ឈមណ្ឌលជាតិ ត្រូវបន្តចាត់ចែងគ្រប់គ្រង ប្រកប ដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានគណនេយ្យភាពចំពោះការងារ។
ថ្លែងក្នុងនាមលោក វង សូត រដ្ឋមន្ត្រី, លោក ធូ ស៊ុន រដ្ឋលេខាធិការ បានថ្លែងកោតសសើរដល់កិច្ចសហការឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មោះត្រង់ វិជ្ជាជីវៈ រវាងប្រធានស្តីទីចាស់មជ្ឈមណ្ឌលជាតិ និងមន្រ្តីគ្រប់ផ្នែក ដោយមានការគាំទ្រពីក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធសម្រេចបានលទ្ធផលគួរកត់សម្គាល់។
ជាមួយគ្នានេះលោក ធូ ស៊ុន ក៏បានផ្តាំផ្ញើដល់លោកប្រធានស្តីទីថ្មី មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តចាត់ ចែងគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានគណនេយ្យភាពចំពោះការងារ និងសហការល្អជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីបន្តសម្រេចបានលទ្ធផលការផ្តល់សេវា ប្រកបដោយគុណភាពជូនជនរងគ្រោះ ដោយសារគ្រឿងញៀន ឲ្យទទួលបានចំណេះដឹង និងជំនាញ សម្រាប់ជាទុនចិញ្ចឹមជីវិត នៅថ្ងៃអនាគត។
សូមជម្រាបថា រយ:ពេល ៩ ខែ ឆ្នាំ ២០២១កន្លងមកនេះ ប្រទេសកម្ពុជា បានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានព្យាបាលស្តារនីតិសម្បទា ផ្តាច់សារធាតុញៀន ពីមជ្ឈមណ្ឌលបណ្តោះអាសន្ននានា ឲ្យទៅរួមរស់ជាមួយក្រុមគ្រួសារ និង សហគមន៍វិញបានចំនួន ៦៩១៤នាក់៕
អត្ថបទ៖ វិមាន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


