Connect with us

ព័ត៌មានជាតិ

គ្រោះ​ទឹកជំនន់​ បាន​សម្លាប់​មនុស្ស​៤៧​នាក់​ និង​ប៉ះពាល់​ដំណាំ​រាប់​ម៉ឺន​ហិកតា

បានផុស

នៅ

​យោង​តាម​ទិន្នន័យ​ផល​ប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទន្លេ​មេគង្គ​ នៅ​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​ទើប​ចេញផ្សាយ​ថ្ងៃនេះ​ បាន​ឲ្យ​ដឹង​ថា​ ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទន្លេ​មេគង្គ​ នៅ​ឆ្នាំ​២០២០​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជធានី​ខេត្ត​ចំនួន​២៣​លើកលែង​ ខេត្ត​កែប​ និង​រតនគីរី ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន​៤៧​នាក់​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ២២២ ៨៩៨​ គ្រួសារ​ និង​ជម្លៀស​ប្រជាជន​១៧៥១៧​គ្រួសារ​ ដោយ​ប្រើប្រាស់​កម្លាំង​ជួយសង្គ្រោះ​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​ និង​មធ្យោបាយ​ប្រមាណ​ជិត​១៥០០​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របា​ការណ៍​ដដែល​បាន​បន្ត​ថា ​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទន្លេ​មេគង្គ​ បាន​បង្ក​ឲ្យ​មាន​ប៉ះពាល់​ពាល់​ដល់​ស្រូវ​លិច​ទឹក​ចំនួន​ ៣០៤ ៨២១ ​ហិកតា​ និង​ខូចខាត​ ១២៥ ៧៧០ ​ហិកតា​។ ​លិច​វត្ត​២៥៣​កន្លែង សាលារៀន​៩៤៣​កន្លែង ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​និង​ផ្លូវ​ក្រុង​៦៧៣​គីឡូម៉ែត្រ​ខូចខាត​២៣២​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​៥៣៨៩​គីឡូម៉ែត្រ​ខូចខាត​៣១៥៤​គីឡូម៉ែត្រ ​និង​ប៉ះពាល់​ដល់​ប្រឡាយ​មេ ប្រឡាយ​រង​និង​ប្រឡាយ​ស្រោចស្រព​ចំនួន​៧០២​គីឡូម៉ែត្រ​។ ​របាយការណ៍​ដដែល​ បាន​បន្ត​ថា ​ជាមួយគ្នានេះដែរ​ រដ្ឋាភិបាល​បាន​ចែក​អំណោយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​បាន​ចំនួន​២៨៧៩២៧​គ្រួសារ​ ដោយ​គ្រួសារ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ទទួល​បាន​អំណោយ​២​ដង​។​

លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​បាន​ស្តារ​ឡើង​វិញ​ នូវ​ស្រូវ​និង​ដំណាំ​រួមផ្សំ​មួយ​ចំនួន​បាន​ប្រមាណ​៩​ភាគរយ ​ក្នុង​នោះ​ បាន​ផ្តល់​ពូជស្រូវ​មិន​ប្រកាន់​រដូវ​ចំនួន​៦៤៣៤,៣៩​តោន​ដល់​ប្រជាកសិករ​ចំនួន​៦៤៣៤៣​គ្រួសារ ​និង​ផ្តល់​គ្រាប់​ពូជ​បន្លែ​និង​ដំណាំ​រួមផ្សំ​ចំនួន​ ៥៥៨ ២៤៧​កញ្ចប់​ដល់​កសិករ​ចំនួន​៩៣០៤១​គ្រួសារ​។​ ​ក្រៅពី​នេះ ​បាន​ជួស​ជុល​ផ្លូវលំ​ជនបទ​សំខាន់ៗ​នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង​និង​ខេត្ត​ពោធិ៍សាត់​មុនគេ​ក្នុងចំណោម​ផ្លូវលំ​ជនបទ ​ដែល​ប៉ះពាល់​៥៣៨៩​គីឡូម៉ែត្រ​ខូចខាត​៣១៥៤​គីឡូម៉ែត្រ​។ ​ចំណែក​ផ្លូវជាតិ ផ្លូវ​ខេត្ត​និង​ផ្លូវ​ក្រុង​៦៧៣​គីឡូម៉ែត្រ​ខូចខាត​២៣២​គីឡូម៉ែត្រ​ ត្រូវការ​ជួសជុល​បន្ទាន់​ចំនួន​៣៧​ខ្សែ​ប្រវែង​១៦២​គីឡូម៉ែត្រ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ទឹកទន្លេ​ឃុំ​ឆ្នុក​ទ្រូ ​ដែលធ្លាប់មានផ្ទះ​បណ្ដែត​ទឹក​​មិន​រៀបរយ បាន​ប្រែក្លាយ​សោភណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម