ព័ត៌មានជាតិ
ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ កំពុងដំណើរការស្ថាបនាប្រព័ន្ធលូដើម្បីបញ្ជៀសការជន់លិចនៅចំណុចផ្សារកំពង់ត្រាច
ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បាននិងកំពុងដំណើរការស្ថាបនាប្រព័ន្ធលូ និងរៀបចំខឿនដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចផ្សារកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

ជាមួយនឹងការស្ថាបនានេះ ប្រជាពលរដ្ឋមួយចំនួនក៏បានស្នើឲ្យក្រុមហ៊ុន ទុកផ្លូវសម្រាប់ដាក់បំពង់បង្ហូរទឹកចូលទៅក្នុងប្រព័ន្ធលូនោះផង ដើម្បីងាយស្រួលពួកគាត់ដាក់បំពង់បង្ហូរទឹកចូល ចៀសវាងការបង្ហូរទឹកមកលើដងផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការដាក់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងលូរំដោះទឹកភ្លៀងនៃគម្រោងក្រុមហ៊ុនបានកែលម្អបរិស្ថានដាក់ប្រព័ន្ធលូតាមបណ្ដោយផ្លូវជាតិលេខ ៣៣ នេះ ក្រុមហ៊ុនបាននិងកំពុងអនុវត្តគម្រោងធ្វើការជួសជុលផ្លូវជាតិលេខ ៣១ និងតភ្ជាប់ផ្លូវជាតិលេខ ៣៣ ដល់ទីរួមខេត្តកំពតនេះឡើងវិញ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


