ព័ត៌មានជាតិ
អាជ្ញាធរចម្រុះចុះព្រមាននិងចាត់វិធានការលើរថយន្តដឹកដីដែលបង្កបញ្ហាដល់ប្រជាពលរដ្ឋ
លោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ច ក្នុងនោះមានកម្លាំងអាវុធហត្ថក្រុងសិរីសិភ័ណដឹកនាំដោយលោក លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ លោកវរៈសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ និងមន្ត្រីមូលដ្ឋានក្រុងសិរីសោភ័ណ ចុះព្រមាននិងចាត់វិធានការលើរថយន្តដឹកដីណាដែលបង្កបញ្ហាដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនៅតាមដងផ្លូវជាតិ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

លោក សុខ ចាន់ថា បានប្រាប់ឲ្យដឹងថា ការចុះប្រមានរថយន្តដឹកដីជាច្រើនករណីមានដូចជារថយន្តបើកលឿនក្នុងទីប្រជំជន រថយន្តមិនគ្រប់ឱ្យបានត្រឹមត្រូវ រថយន្តដាក់ស៊ីផ្លេរលឺខ្លាំង បង្កការរំខានដល់ពលរដ្ឋយ៉ាងខ្លាំងរយះពេលកន្លងមក។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រឿងរថយន្តដឹកដីនេះបង្កបញ្ហាខ្លាំងពាក់ព័ន្ធនឹងអាជ្ញាធរក្រុងសិរីសោភ័ណ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីររ៉ែនិងថាមពល និងកម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងអនុវត្តនូវវិធានការទៅលើរថយន្តដឹកដីណាដែលមិនអនុវត្តតាមការណែនាំនិងសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កន្លងមកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានកោះហៅម្ចាស់រថយន្តដឹកដីមកធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាជាច្រើនលើកមកហើយដែរ តែនៅតែមានរថយន្តដឹកដីមួយចំនួនមិនអនុវត្តតាម ផ្គើននឹងអាជ្ញាធរនៅតែបន្តបើកបរលឿន ប្រើស៊ីផ្លេឮខ្លាំងហើយមិនគ្របឱ្យបានត្រឹមត្រូវជាដើម។
លោកបញ្ជាក់ឲ្យដឹងបន្តទៀតថា ជាមួយនឹងការអនុវត្តវិធានការចំពោះរថយន្តដឹកដីនោះដែរ អាជ្ញាធរក្រុង និងមន្ទីររ៉ែនិងថាមពល អនុវត្តតាមវិធានការទៅលើទីតាំងអាជីវកម្មរណ្តៅដីដែលពុំមានអាជ្ញាប័ណ្ណច្បាប់អនុញ្ញាតនិងត្រូវអនុវត្តទៅតាមច្បាប់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រថយន្តធំៗពិសេសរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មដែលបើកចូលក្នុងក្រុងរាល់ថ្ងៃត្រូវគោរពតាមច្បាប់ឲ្យបានម៉ត់ចត់ ចៀសវាងបង្កបញ្ហាផ្សេងៗដែលជាកង្វល់ដល់ សាធារណជន និងប៉ះពាល់បរិស្ថានជាដើម ។ ពិសេសការដឹកជញ្ជូនដី គ្រឿងសំណង់គ្រប់ប្រភេទ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឲ្យសោះ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើករថយន្តដឹកដីត្រូវមានតង់កៅស៊ូគ្របឲ្យបានជិតកន្លងមករថយន្តដឹកដីមិនគ្របបណ្តាលឲ្យជ្រុះដីរាយប៉ាយពេញថ្នល់ជាតិប្រឡាក់លើផ្លូវធ្វើឲ្យបាត់បង់ សោភ័ណភាព ប៉ះពាល់បរិស្ថានការរស់នៅរបស់ប្រជាពលរដ្ឋធ្វើឲ្យមានធូលីដីហុយយ៉ាងខ្លាំងនៅតាមដងផ្លូវ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទៀតផង។
ចំពោះរថយន្តណាមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចនឹងមានវិធានការផាកពិន័យ ទៅតាមច្បាប់ក្នុងករណីមិនរាងចាល នឹងឈានដល់ការបិទអាជីវកម្មតែម្តង ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងការចុះពិនិត្យរថយន្តនេះអាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យរកឃើញរថយន្តធ្វើអាជីវកម្មដឹកដីមិនគ្របប៉ាតង់ បំពាក់ស្លាកលេខមិនត្រឹមត្រូវ បើកជែងយ៉ាងសាហាវក្នុងក្រុង ស៊ីផ្លេឮខ្លាំងក្នុងទីប្រជុំជនជាដើម រថយន្តទាំងអស់នេះត្រូវបានក្រុមការងារ ធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរបើនៅតែមិនធ្វើតាមទៀតសមត្ថកិច្ចនិងអនុវត្តតាមនីតិវិធីច្បាប់រដ្ឋបាលហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


