ព័ត៌មានជាតិ
ថៃ បញ្ជូនពលករខ្មែរត្រឡប់មកវិញ តាមស្រុកកំរៀង ជាង ២០០ នាក់
កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានសហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យដែលឈជើងតាមខ្សែបន្ទាត់ព្រំដែន បានទទួលពលករខ្មែរប្រុសស្រីជាង ២០០ នាក់ ដែលភាគីថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា ដើម្បីរៀបចំឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

ការបញ្ជូនមកវិញនេះ បានធ្វើឡើងតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការ ការពារទប់ស្កាត់បទល្មើសឆ្លងដែនពិសេស ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ លោកបានចាត់អោយកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីសរុប ២៣៣នាក់ ដែលភាគីខាងថៃបញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។


លោកបន្តថា ពលករខ្មែរដែលសមត្ថកិច្ចខាងប្រទេសថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញនាពេលនេះសរុបទាំងអស់ ២៣៣ នាក់ ក្នុងនោះស្រីចំនួន ៨២ នាក់និងក្មេងចំនួន ៣៣ នាក់ផងដែរ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សស្វែងរកមេរោគ ដែលជាលទ្ធផល វិជ្ជមានកូវីដ១៩ ចំនួន០១នាក់ជាស្ត្រី និងពលករចំនួន ៤៦ នាក់ស្រី ១៦ នាក់ និងក្មេង ០៣ នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ក្នុងស្រុកសំពៅលូន ដោយឡែកពលករខ្មែរ ដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៨៦ នាក់ ស្រី ៦៥នាក់និងក្មេង ៣០ នាក់ ត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវីដ-១៩ រួចបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញផងដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


