ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញ ពង្រឹងអវត្តមានគ្រូ និងសិស្សនៅថ្ងៃបុណ្យចូលឆ្នាំចិន
មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញបានណែនាំដល់នាយកសាលារដ្ឋ និងឯកជនទាំងកម្រិតមតេយ្យសិក្សារហូតដល់មធ្យមសិក្សាត្រូវពង្រឹងវត្តមានសិស្ស និងគ្រូនៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះឱ្យបានខ្ជាប់ខ្ជួន ព្រោះថា ថ្ងៃបុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ជាតិនោះទេ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះថា ថ្ងៃសែនចិនតាមសាលានីមួយៗ នៅចុងម៉ោងពេលព្រឹកតែងតែអនុគ្រោះឱ្យគ្រូ ឬសិស្សដែលជាប់ខ្សែស្រឡាយចិនចេញទៅសែនព្រេននៅតាមក្រុមគ្រួសារ។
លោកប្រធានមន្ទីរបានបន្តទៀតថា ប៉ុន្តែទោះបីជាមានការអនុញ្ញាតក៏មានគ្រូ និងសិស្សមកបង្រៀន និងរៀនច្រើនជាងបណ្តាឆ្នាំមុនៗ ខណៈកាលពីមុនមានសាលាខ្លះបិទទ្វារក៏មាន។ ចំណែកថ្ងៃសែនចិនម្សិលមិញមានគ្រូសាលារដ្ឋមកបង្រៀនពេលព្រឹកចំនួន ៩១ ភាគរយ ពេលល្ងាចមានចំនួន ៨៨ភាគរយ។ សិស្សពេលព្រឹកមានរៀន ៦៦ភាគរយ និងពេលល្ងាច៦៣ភាគរយថយចុះបន្តិច។

លោកប្រធានមន្ទីរបានបន្ថែមថា រីឯសាលាឯកជនវិញពេលព្រឹកមានគ្រូមកបង្រៀនចំនួន ៩៤ភាគរយ ពេលល្ងាចមាន៩១ភាគរយ។ ចំណែកសិស្សវិញពេលព្រឹកមាន ៧៣ភាគរយ និងពេលល្ងាចមាន ៦៨ភាគរយ។
លោក ហែម ស៊ីណារ៉េត បានឱ្យដឹងទៀតថា សម្រាប់នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំចិនទី១នេះវិញមានគ្រូបង្រៀនសាលារដ្ឋមកបង្រៀនចំនួន ៨៨ភាគរយ និងសិស្សមករៀន ៧១ ភាគរយ ខណៈសាលាឯកជនមានគ្រូមកបង្រៀន ៨៩ភាគរយ និងសិស្សមករៀន ៦៥ ភាគរយ។
យ៉ាងណាក៏ដោយ លោក ប្រធានមន្ទីរបានបញ្ជាក់ថា សាលាក៏មិនមែនដាច់ណាត់មិនអនុញ្ញាតឱ្យគ្រូ និងសិស្សឈប់សម្រាកដែរតែត្រូវមានហេតុផលមួយច្បាស់លាស់មិនមែនចេះតែអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ កាលពីថ្ងៃទី ៣១ មករា ឆ្នាំ២០២២ថាបុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ ២០២២ ទេ។ដូចនេះសូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើរការជាប្រក្រតីនិងមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា។
លោក រស់ សុវាចា សង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្ស នឹងនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនវៀតណាមនេះដើម្បីកុំឲ្យពួកគេខាតការសិក្សា ឬរៀនមិនទាន់គេជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


