ព័ត៌មានជាតិ
ក្នុងចំណោម ៦ ប្រទេស ថៃមានពលករខ្មែរទៅធ្វើការច្រើនជាងគេ
បច្ចុប្បន្ននេះកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៦ ប្រទេស ហើយក្នុងនោះមានតែប្រទេសថៃមានពលករទៅធ្វើការច្រើនជាងគេ។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ កម្ភៈនេះថា ក្នុងវិបត្តិកូវីដ១៩នេះ មានតែប្រទេសថៃទេ ដែលបានបើកប្រទេសទទួលពលករទៅធ្វើការក្នុងចំណោម ៦ ប្រទេស។ចំណែក ៥ ប្រទេសផ្សេងទៀត នៅមិនទាន់បើកព្រំដែនទទួលពលករធ្វើការនៅឡើយទេ។

បើតាមប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ក្នុងចំណោម ៦ ប្រទេសដែលកម្ពជាបញ្ជួនពលករទៅធ្វើការនោះមានតែប្រទេសថៃទេមានពលករធ្វើការច្រើនជាងគេដោយមានប្រមាណ ១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី ហុងកុងនិង ម៉ាឡេស៊ី។
លោក អន ប៊ុនហាក់ បានបញ្ជាក់ថា បើទោះបីជាថៃបើកទទួលពលករក៏ពិតមែន ថៃបានមានអាទិភាពពលករខ្មែរមុនគេដោយសារពលករខ្មែរ ដោយសារបានចាក់វ់ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញឬដូសទី៣និងដូសទី៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ១៩មានកម្រិតទាបបំផុត។
ជាក់ស្តែងកម្ពុជាបានបញ្ជួនពលករ MOU ជាលើកដំបូងចំនួន២២០នាក់កាលពីថ្ងៃទី០១ខែកម្ភៈឆ្នាំ២០២២ ដោយធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ដុល្លារក្នុង១ខែ ហើយក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់អាហារ។

នៅនៅចុងខែនេះកម្ពុជានឹងបញ្ជួនពលករ MOU ចំនួន៨០០នាក់បន្ថែមទៀតទៅធ្វើការនៅថៃនឹងត្រូវបញ្ជួនទៅពីរលើកគឺនៅថ្ងៃទី២១និងថ្ងៃទី២៨ខែកម្ភៈឆ្នាំ២០២២ ដោយទៅធ្វើការនៅក្រុមហ៊ុនស៊ីភីផ្នែកចំណីអាហារដ៏ធំរបស់ថៃ និងបញ្ជួនទៅធ្វើការនៅតាមក្រុមហ៊ុនតូចៗដែលមានតម្រូវការពលករពី១០ឬ២០នាក់ជាបន្តបន្ទាប់ទៀត។
ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCRឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩។ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតហើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។
លោក អន ប៊ុនហាក់ បានឲ្យដឹងថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់ការចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


