ព័ត៌មានជាតិ
គិតត្រឹមម៉ោង ៦ ល្ងាចនេះ រកឃើញក្រុមបាតុករណាហ្គាវើលដ៏ វិជ្ជមានកូវីដ ២៩ នាក់បន្ថែមទៀត
ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ គិតត្រឹមម៉ោង ១៨:៤៥ នាទី បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន ២៩ នាក់បន្ថែមទៀត ហើយចំពោះអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ០៧ ថ្ងៃ ទៅតាមការណែនាំរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ មន្ទីរសុខាភិបាលនៃ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង ១៨:៤៥ នាទីនៅល្ងាចថ្ងៃ ដដែលនេះមានបាតុករចំនួន ២៩ នាក់បន្ថែមទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ០៧ ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំង បងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបងប្អូនបាតុករ ទាំងអស់ ជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ថា៖ អ្នកសង្កេតការណ៍តំណាងបាតុករ ត្រូវបានអនុញ្ញាតឲ្យចូលពិនិត្យដំណើរការយក សំណាកនេះ តាមការស្នើសុំ ជាមួយនឹងការប្រើប្រាស់ឯកសណ្ឋានការពារកូវីដ-១៩ ដូចក្រុមគ្រូពេទ្យយកសំណាកនេះផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


