ព័ត៌មានជាតិ
ស៊ីម៉ាក់អំពាវនាវដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ដាច់ខាតកុំប៉ះពាល់ដល់គ្រាប់មិនទាន់ផ្ទុះ
បាត់ដំបង ៖ ចាប់ពីដើមខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅក្នុងខេត្តបាត់ដំបង មានការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាញឹកញាប់ តាមរយៈការជីករណ្តៅកសាងសាលារៀន ការជីកបង្កប់ខ្សែកាប និងខ្សែអុបទិក ជាដើម ដែលករណីខ្លះត្រូវបានអាជ្ញាធរប្រគល់ទៅឲ្យក្រុមស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុក និងករណីខ្លះទៀត ត្រូវបានមន្ត្រីស៊ីម៉ាក់សុំធ្វើការកម្ទេចចោលនៅនឹងកន្លែង ដោយសារតែមិនអាចរំកិលឬលើកយកគ្រាប់ទាំងនោះចេញបាន។

ដោយឡែកនៅព្រឹកថ្ងៃទី១១ កុម្ភៈ នេះ មានប្រជាពលរដ្ឋបានមករាយការណ៍ដល់កម្លាំងប៉ុស្តិ៍ព្រែកហ្លួង ដោយពួកគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១ គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ នៅចំណុចកណ្តាលវាលស្រែ ក្នុងភូមិសាស្ត្រឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យគឺបានបញ្ជាក់ថា គឺជាប្រភេទគ្រាប់ផ្លោង ទំហំ ១០៥ មីល្លីម៉ែត្រ ដែលមានអនុភាពអាចសម្លាប់មនុស្ស សត្វ បាន ប្រសិនបើយើងយកវាទៅកែច្នៃ ឬក៏មានការប៉ះទង្គិចវាខ្លាំង។

នៅពេលនោះដែរ សមត្ថកិច្ចក៏បានរាយការណ៍ និងប្រគល់គ្រាប់នេះទៅឲ្យមន្ត្រីស៊ីម៉ាក់ប្រចាំតំបន់ ដើម្បីយកទៅកម្ទេចចោលតាមជំនាញរបស់អង្គភាព។ ទន្ទឹមនឹងនេះដែរ ទាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីស៊ីម៉ាក់ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញគ្រាប់ ឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះណាមួយ ដោយមិនត្រូវប៉ះពាល់ជាដាច់ខាត ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


