ព័ត៌មានជាតិ
១១ អគារព្យាបាលជំងឺកូវីដ-១៩ លើផ្ទៃដីជាង ៧ ហិកតា នឹងបញ្ចប់សាងសង់ រយៈពេល ១ ឆ្នាំ
ភ្នំពេញ៖ អាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១១អាគារ នឹងសាងសង់ឱ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ លើផ្ទៃដីជាង ៧ ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ លើមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ កុម្ភៈនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

តាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះមានឈ្មោះថា “តេជោសន្តិភាពរាជធានីភ្នំពេញ”។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជា អូមីក្រុង នឹងមានការឆ្លងលឿន។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៍ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្ម៉ត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស និងដូសជំរុញ។

ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ បានបង្ហាញឱ្យឃើញ ពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនដឹងថា វានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


