ព័ត៌មានជាតិ
ពីរនាក់បងប្អូនបង្កើតរួមគំនិតគ្នា រំលោភកូននិងក្មួយស្រីខ្លួនឯងទើបតែអាយុ៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ សមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងបានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការស្រុកឯកភ្នំ បានធ្វើការនាំខ្លួនបុរសជាជនសង្ស័យចំនួន០២នាក់ មកសាកសួរ ក្រោយពីបានទទួលនូវពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ លុយ ស្រីពេជ្រ អាយុ២១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ជាម្តាយកុមារី រងគ្រោះពី ករណីឪពុកបង្កើតនិងពូបង្កើត រួមគ្នារំលោភសេពសន្ធវ:កូនស្រីរបស់ខ្លួន ដែលទើបមានអាយុត្រឹមតែ០៣ឆ្នាំប៉ុណ្ណោះ។
បុរសជាប្តី និងជាឪពុកបង្កើតកុមារីរងគ្រោះមានឈ្មោះ ហួន ហូ រ អាយុ៣១ឆ្នាំរស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ព្រមទាំងឈ្មោះ ហួន ឧត្តម ហៅ(ដំ)អាយុ១៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ត្រូវជាប្អូនបង្កើតរបស់បុរសខាងលើនិងជាពូបង្កើតរបស់កុមារីរងគ្រោះផង។សមត្ថកិច្ចបន្តថា ក្នុងពេលសាកសួរជនទាំងពីរនាក់នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយ មានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះ កុមារីរងគ្រោះឈ្មោះ(ច. ណ)បានឆ្លើយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កើត រួមគ្នាជាមួយពូបង្កើតខាងលើនេះ ចាប់រំ លោភសេព្វសន្ធវៈ ចំនួន០២ដងក្នុងអំឡុងពេលថ្មីៗនេះដោយពិតប្រាកដ។

បើទោះមានការបញ្ជាក់យ៉ាងច្បាស់ពីកុមារីរងគ្រោះបែបនេះ ក៏ជនទាំងពីរនាក់នេះមិនបានឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡើយទេ ចំពោះនៅចំពោះមុខសមត្ថកិច្ច។ តែយ៉ាងណាក៏ ដោយ ក្នុងពេលឃាត់ខ្លួនបុរសទាំងពីរនេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀននិងសម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួននៅជាមួយបុរសទាំងពីរនេះផងដែរ។
ករណីនេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំ រឿង បញ្ជូនជនសង្ស័យទាំងពីរមកកាន់ការិយាល័យជំនាញ នៃស្នងការខេត្តដើម្បី ស្រាវជ្រាវបន្ត និងចាត់ការតាមផ្លូវច្បាប់។
មតិមហាជនបានលើកឡើងថា ប្រសិនបើការស្រាវជ្រាវរបស់សមត្ថកិច្ចរកឃើញថា បុរសទាំងពីរ បានធ្វើសកម្មភាពដូចការបញ្ជាក់អះអាងរបស់កុមារីរងគ្រោះមែននោះ គឺពិតជាសាហាវឃោរ ឃៅនិងជារឿងខ្លោចផ្សារបំផុត សម្រាប់កុមារីរងគ្រោះដែលជាកូនបង្កើតនិងក្មួយបង្កើតរបស់ជនទាំងពីរខាងលើនេះ៕
អត្ថបទដោយ ៖ សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


