ព័ត៌មានជាតិ
ទៅលេងសៀមរាប កុំភ្លេចចូលទស្សនាផែទេសចរណ៍ចុងឃ្នៀស ទើបបើកដំណើរការលក់សំបុត្រតម្លៃសមរម្យ
គ្រឹះស្ថានអង្គរ បានប្រកាសចាប់ផ្ដើមបើកលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងតម្លៃ ៧ ដុល្លារចំពោះភ្ញៀវទេសចរម្នាក់។

រាជរដ្ឋាភិបាលនៅដំណាច់ខែ កក្កដា ឆ្នាំ ២០២១ បានសម្រេចដកហូតការគ្រប់គ្រងផែទេសចរណ៍ ស៊ូ ជីង ដែលអភវឌ្ឍតំបន់ទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាប។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានបើកឱ្យដំណើរការលក់សំបុត្រ ដែលមានកាណូតដឹកភ្ញៀវទេសចរណ៍ប្រមាណជាង ៣០០ ទូក។
លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលខេត្តសៀមរាប់ ប្រាប់កម្ពុជាថ្មី នៅពុធទី ១៦ ខែកុម្ភៈ នេះថា ចាប់តាំងពីការប្រគល់ផែទេសចរណ៍ ស៊ូជីងមករដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រង ដំណើរការនៅផែចុងឃ្នៀសចាប់ដំណើរការធម្មតា ដែលភាគច្រើនមានភ្ញៀវទេសចរជាតិអញ្ជើញទៅទស្សនាបឹងទន្លេសាបច្រើនកុះករ។

លោកប្រាប់ថា អាជ្ញាធរបានរៀបចំកែលម្អរសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួនៅតំបន់នេះ ដោយមានការរៀបចំល្អស្អាត ជាពិសេសសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងការជិះទូកកម្សាន្ត។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំដល់ក្រុមការងារចម្រុះ កែប្រែកំពង់ផែនេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។
យន្តការក្នុងការគ្រប់គ្រងកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ