ព័ត៌មានជាតិ
សម្ភារ:និងឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានដុតបំផ្លាញចោល
ឧបករណ៍និងសម្ភារ:ជាច្រើនពាក់ព័ន្ធនិងបទល្មើសនេសាទត្រូវបានសមត្ថកិច្ចចម្រុះចុះអនុវត្តបង្ក្រាបដកហូតដុតបំផ្លាញចោលខណះជនប្រព្រឹត្តកំពុងពួនសម្ងំយ៉ាងស្ងាត់ឈឹង។

សមត្ថកិច្ចឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០នេះ។ដោយក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តបានដឹកនាំកងកម្លាំងក្នុងផែនជំនាញចូលរួមសហការណ៍ជាមួយអា ជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ត្រង់ចំណុចអតីតឡូលេខ២។

ជាលទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានរឹបអូសសម្ភារះនិងឧបករណ៍ល្មើសបានមួយចំនួនរួមមាន៖ស្បៃមងចំនួន៣.០០០ម៉ែត្រ,ឡុកចាប់ត្រីចំនួន០៤ ឡុក,បង្គោលឈើចំនួន៣៥០បង្គោល,លែងកូនត្រីចម្រុះទៅក្នុងបឹងវិញចំនួន១៦០គីឡូក្រាម។ហើយសម្ភារៈល្មើសទាំងនេះត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ។ ដោយឡែកជនប្រព្រឹត្តសមត្ថកិច្ចថាកំពុងធ្វើការស្រាវជ្រាវនិងកំណត់អំពីអត្តសញ្ញាណដើម្បីឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់នាថ្ងៃខាងមុខ៕
អត្ថបទដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


