ព័ត៌មានជាតិ
អាណាព្យាបាលកុមារអាយុ៣ដល់៥ឆ្នាំនៅខេត្តកោះកុង សម្រុកនាំកូនៗទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ម្តាយឪពុក និងអាណាព្យាបាលកុមារដែលមានអាយុចាប់ពី៣ឆ្នាំដល់៥ឆ្នាំ កំពុងសម្រុកនាំកូនៗរបស់ពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ ដោយចាត់ទុកថាមានតែថ្នាំវ៉ាក់សាំងទេ ទើបអាចមានសុវត្ថិភាពដល់ជីវិត។
មិនខុសពីបណ្តារាជធានី ឬខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា មូលដ្ឋានខេត្តកោះកុងកំពុងតែមមាញឹកយ៉ាងខ្លាំងលើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្រុមកុមារអាយុ៣ដល់៥ឆ្នាំតបនឹងអ្វីដែលអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អ្នកស្រី ប្រាក់ ហាន និងលោក ទន់ ហិង្សា ជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ បាននាំចៅ និងកូនមកចាក់វ៉ាក់សាំងនៅមណ្ឌលស្មាច់មានជ័យ បានឱ្យដឹងព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ថា មូលហេតុដែលសម្រេចចិត្តនាំកូនចៅមកទទួលថ្នាំវ៉ាក់សាំងនេះ ព្រោះយល់ថា មានតែវ៉ាក់សាំងទេ ទើបអាចទប់ស្កាត់ការឆ្លងជំងឺកូវីដបានកម្រិតខ្ពស់ បើធៀបនឹងពេលមិនបានចាក់ងាយប្រឈមនឹងការឆ្លងជំងឺ។
តំណាងអាណាព្យាបាលកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ បន្ថែមថា កូនចៅរបស់ពួកគាត់នឹងមានសុវត្ថិភាពល្អពេលទៅសាលារៀន ឬទីសាធារណៈដ៏ទៃទៀត ករណីបើឆ្លងមែននោះវាឆ្លងកម្រិតស្រាលអាចព្យាបាលបានជាសះស្បើយឡើងវិញ។ តែទោះយ៉ាងណា ពលរដ្ឋស្នើសុំដល់អាណាព្យាបាលផ្សេងទៀតត្រូវបានកូនចៅមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា តបនឹងអ្វីដែលការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ។

របាយការណ៍ប៉ាន់ស្មានទុកជាមុនរបស់មន្ទីរផែនការខេត្តកោះកុង បង្ហាញថា ខេត្តមានកុមារអាយុចាប់ពី៣ឆ្នាំដល់៤ឆ្នាំចំនួន៥.០១៨នាក់ ដែលនឹងត្រូវមកទទួលថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ដោយក្នុងចំណោមតួលេខនេះ គឺមានស្រីចំនួន២.៤៨៤នាក់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងដែរថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានរៀបចំជាមណ្ឌលផ្តល់វ៉ាក់សាំងចំនួន១២ទីតាំងទូទាំងក្រុងស្រុកក្នុងខេត្ត ដើម្បីរង់ចាំផ្តល់សេវាជូនអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង លុះត្រាតែអស់ចំនួនមនុស្សមកចាក់ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈតទៅ។

ក្នុងបរិបទរីករាលដាលប្រភេទកូវីដបំប្លែងថ្មី អូមីក្រុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏បានទាមទារពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ហើយបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យខ្ជាប់ខ្ជួនបំផុតគ្រប់ពេលវេលា ៣កុំ៣ការពារ ទោះបីជាបានចាក់វ៉ាក់សាំងដូសទី៤រួចរាល់ក៏ដោយ។
ដោយឡែកតាមរយៈសារណែនាំរបស់មន្ត្រីសុខាភិបាល ពិនិត្យតម្លៃថ្នាំអាចលួចឡើងថ្លៃ និងគុណភាពឱសថ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា លោកកំពុងពិភាក្សាលម្អិតជាមួយអភិបាលរងខេត្តទទួលបន្ទុកដើម្បីតាមដានស្រាវជ្រាវចំពោះឱសថដ្ឋានណាប្រព្រឹត្តខុស ដើម្បីអនុវត្តតាមច្បាប់។

តាមទិន្នន័យចាក់វ៉ា់ក់សាំងរបស់រដ្ឋបាលខេត្តកោះកុង គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កុមារអាយុ៥ឆ្នាំចាក់វ៉ាក់សាំងដូងទី២មានចំនួន១.៥០៦នាក់/ស្រី៧៥៦នាក់ ស្មើ៦០.២៨ភាគរយ។ កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំចាក់ដូសទី២មានជាង១ម៉ឺន៥ពាន់នាក់១០២.១៨ភាគរយ និងកុមារអាយុ១២ឆ្នាំដល់១៨ឆ្នាំចាក់ដូសទី២មាន១៥.២៤៨នាក់/ស្រី៧.៦៣៥នាក់ស្មើនឹង៩៧.៣៣ភាគរយ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


