ព័ត៌មានជាតិ
លោកចៅក្រម ហុង សុគន្ធវឌ្ឍនា ចេញដីកាសម្រេចឃុំខ្លួនឈ្មោះ នី ណាក់ ដាក់ពន្ធនាគារតាមការ ចោទប្រកាន់របស់ព្រះរាជអាជ្ញា
គិតត្រឹមវេលាម៉ោង១រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ជនជាប់ចោទ នី ណាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកហុង សុគុណវឌ្ឍនា ចេញដីការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នហើយ រងចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ។
ជនជាប់ចោទ នី ណាក់ មានអាយុ៤១ឆ្នាំ មុខរបរលក់ដូរសាច់ក្រកតាមអនឡាយ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានលោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការចោទប្រកាន់ចំនួន២បទល្មើស គឺបទ ញុះ ញង់ ឲ្យមានការរើសអើង និងបទជេរប្រមាថជាសាធារណៈ តាមមាត្រា ៤៩៤ មាត្រា៤៩៦ និង មាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ជនជាប់ចោទខាងលើ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ធ្វើចាប់ខ្លួនតាមដីការបង្គាប់បញ្ជារអោយនាំខ្លួន របស់ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសដូចដែលបានចោទប្រកាន់ពីខាងលើ ដែលរូបគេប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។
គួររំលឹកបន្ថែម ថា ហ្វេសប៊ុកផេកឈ្មោះ Iman -KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ ហើយក្នុងការស្នើដាក់ទ្រុង មាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។
សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសម្ដី ព្រហើនបែបនេះ ៕
អត្ថបទដោយ ៖ មករា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង