ព័ត៌មានជាតិ
៥ថ្ងៃមកនេះ កុមារអាយុ ៣ដល់ ៥ឆ្នាំ នៅខេត្តកោះកុងចំនួន ១.៤៧៧នាក់ បានចាក់វ៉ាក់សាំងដូសទី ១
ក្នុងរយៈពេល ៥ថ្ងៃមកនេះ មានកុមារអាយុ ៣ដល់ ៥ឆ្នាំ ចំនួន១.៤៧៧នាក់ ដែលបានទៅទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅតាមទីតាំងមណ្ឌលចាក់វ៉ាក់សាំង ដែលបានរៀបចំទុក។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា ក្រុមគ្រូពេទ្យរបស់លោក ប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម លើដំណើរការផ្តល់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ ជូនក្រុមកុមារអាយុ ៣ដល់ ៥ឆ្នាំ ដោយមានកុមារប្រមាណ ១.៤៧៧នាក់/ស្រី៧៨០នាក់ បានចាក់រួចហើយ គិតចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៧ ខែកុម្ភៈម្សិលមិញ។
តួលេខនេះដែរ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអះអាងថា ស្មើ៣៣.៩៤ភាគរយ ពោលគឺនៅសល់ ៦០ភាគរយទៀត ទើបគ្រប់ចំនួនដែលបានប៉ាន់ស្មានទុកសរុប គឺ ៥.០១៨នាក់។ ទោះយ៉ាងណាយុទ្ធការផ្តល់វ៉ាក់សាំងនេះ នៅតែបន្តរង់ចាំផ្តល់សេវារាល់ម៉ោងធ្វើការ សម្រាប់កុមារដែលមិនទាន់មកចាក់ ឬអ្នកចាក់ដូសទី ២ រហូតដល់ដូសទី ៤។
ក្នុងបរិបទ នៃការរកឃើញអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង មន្រ្តីសុខាភិបាលខេត្តកោះកុង បន្តទាមទារដល់អ្នកពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការ ៣ កុំ ៣ការពារបន្ថែមទៀ តពុំអាចថ្វីប្រហែសបានទេ ។ ការធ្វើដូច្នេះ ដើម្បីទប់ស្កាត់អត្រាឆ្លងរីករាលដាលកម្រិតខ្ពស់។
វ៉ាក់សំាង ជាឧបករណ៍ទប់ស្កាត់ជំងឺកូវីដ យ៉ាងមានប្រសិទ្ធិភាព ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអំពាវនាវដល់ម្តាយឪពុក និងអាណាព្យាបាលកុមារទាំងអស់ នាំកូនរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
នៅក្នុងខេត្តកោះកុង មានកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៤ឆ្នាំចំនួន ៥.០១៨នាក់ ដែលនឹងត្រូវមកទទួលថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ដោយក្នុងចំណោមតួលេខនេះ គឺមានស្រីចំនួន ២.៤៨៤នាក់។ បើយោងតាមរបាយការណ៍ប៉ាន់ស្មាន របស់មន្ទីរផែនការខេត្តកោះកុង បង្ហាញឲ្យដឹងកន្លងមក៕
អត្ថបទ៖ សិរី វឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


