ព័ត៌មានជាតិ
បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ ថយចុះជិត ៥០ ភាគរយ
ភ្នំពេញ៖ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងចំនួន ៣២៨/៦៥៤ លើក ថយចុះ ចំនួន ៣២៦ លើក ទន្ទឹមពេលគ្រោះថ្នាក់ចរាចរណ៍ ថយចុះប្រមាណជិត ៥០ % បើប្រៀបធៀបឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេងបាន មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ លើក ថយចុះ ៣២៦ លើក ស្មើនឹង ៤៩,៨%។ ក្នុងនោះ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៣១១ ករណី ស្មើនឹង ៩៤,៨% នៃចំនូនបទល្មើសរួម ដែលនេះ បង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព។

លោក ឃួង ស្រេង លើកឡើងបន្តថា ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ ក៏មានការថយចុះប្រមាណ ៤៣,២% បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែ បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ អត្រានេះបានហក់ស្ទុះឡើងវិញ គូរឱ្យព្រួយបារម្ភ ស្របពេលដែលបទល្មើសគ្រឿងញៀនក៏នៅតែជាក្តីកង្វល់រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នា។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាល ដោយចុះរុះរើបៀចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្ល បានចំនួន ១ ៧៤១ ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន ៥ ជាប់ដងទន្លេ ធ្វើឱ្យផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ មានសោភ័ណភាពល្អឡើងវិញ រក្សាបាននូវអនាម័យ-បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគុណភាពទឹក និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍អោយកាន់តែល្អប្រសើរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


