Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ​ ដឹក​នាំ​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​កិច្ច​ប្រតិ​បត្តិការ​បោស​សម្អាត​មីន​របស់​ CMAC នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២ ខែមីនានេះ បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី ២ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤ នៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ជំនួយចុះត្រួតពិនិត្យរួមមាន លោកស្រី Allissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា លោក Ryan Tierney លេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ព្រមទាំងមានការទទួលស្វាគមន៍ពីលោក អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ តំណាងរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

ចម្ការមីនដែលចុះពិនិត្យនេះ មានលេខ BS/CMAA/09414 ផ្ទៃដីសរុប 41500 ម៉ែត្រក្រឡា ស្ថិតក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ដោយមានអ្នកទទួលផល ២គ្រួសារសរុប ៧នាក់។

បន្ទាប់ពីស្តាប់បទបង្ហាញសង្ខេបអំពីកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ ក៏ដូចជាកិច្ចប្រតិបត្តិការផ្ទាល់របស់កងឯកភាពទី២ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងបង្កើតនូវសមិទ្ធផលសម្រាប់វិស័យមីននាពេលកន្លងមក។

លោកបន្តទៀតថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នា ជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុតពីគ្រាប់មីន ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តដែលបានកំពុងជួយ និងមិនទាន់បានជួយកម្ពុជាបន្តគាំទ្រ និងចូលរួមដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យរបស់កម្ពុជា។

ដេីម្បីជោគជ័យឆ្នាំ ២០២៥ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្អន់ដៃឡេីយ ការងារបោសសម្អាតមីន ការចលនាកៀរគរ ធនធាន និងការចូលរួម ចំណែកពីគ្រប់ភាគីពាក់ព័ន្ធត្រូវតែដំណើរការ ដោយ រលូន និងដេីរទន្ទឹមគ្នា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីនរបស់យើងនៅតែបន្តទៅមុខជានិច្ច ហើយការស្រាវជ្រាវទិន្នន័យចម្ការមីនមិនបច្ចេកទេស (Non-Technical Survey) និងការពិនិត្យឡើងវិញនូវការប្រើប្រាស់ដី(Revisit) ត្រូវតែដើរទន្ទឹមគ្នា ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម