ព័ត៌មានជាតិ
បារាំង-អាល្លឺម៉ង់ សុំឱ្យកម្ពុជារួមដៃថ្កោលទោសរុស្ស៊ី លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈមេដឹកនាំកម្ពុជាបញ្ជាក់ជំហរឱ្យភាគីទាំងពីរចរចាបញ្ចប់សង្គ្រាម
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញទៅជួបជាមួយលោកស្រី សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃអង្គារ៍ ទី១ ខែមីនា ឆ្នាំ ២០២២។

លោកឯកអគ្គរដ្ឋទូតទាំងពីរបានអំពាវនាវឱ្យកម្ពុជាចូលរួមយ៉ាងសកម្មនៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសនេះ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការស្ថានទូតបារាំងប្រចាំកម្ពុជា។
បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំហរឱ្យភាគីទាំងពីរចរចាដើម្បីបញ្ចប់សង្គ្រាម។
លោកទូតទាំងពីរបានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន ហើយឱ្យមានការដកទ័ពរុស្ស៊ីភ្លាមៗ និងគ្មានល័ក្ខខ័ណ្ឌចេញពីទឹកដីអ៊ុយក្រែន។ លោកទាំងពីរបានរំឭកពីការអំពាវនាវរបស់បារាំង និងអាល្លឺម៉ង់ឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការចាប់ផ្តើមការចរចាឡើងវិញ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតទាំងពីរបានស្នើឱ្យប្រទេសកម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើជាប្រទេសផ្ចុងផ្តើមដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ។ ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍គ្រឹះសំខាន់បំផុតនៃសណ្តាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទមិនមែនជាជម្រើសនោះទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ០២ មីនា ២០២២នេះថា បញ្ហារវាងរុស្ស៊ី-អ៊ុយក្រែន មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ ការចរចាគឺជាជម្រើសមួយល្អសម្រាប់ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ការផ្ដល់ជំនួយយោធាពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម ហើយសង្រ្គាមនេះ នឹងកាន់តែខ្លាំងឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំនៅតែរក្សាទស្សនទានដដែល គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ គោលជំហររបស់យើងតាំងពីដើមរហូតមក គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគទីមួយប្រឆាំងនឹងភាគីមួយទៀត នេះជាគោលជំហរផ្លូវការរបស់យើង។ ព្រោះនេះគឺជាការចង់បានរបស់យើង ដែលខ្ញុំធ្លាប់បានប្រាប់បានថ្លែងនៅឯអង្គការសហប្រជាជាតិ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ឥឡូវជម្លោះនេះ កំពុងក្លាយជាអឺរ៉ុបបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដែលពីមុន គឺជាការវាយប្រហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាផ្តល់មនុស្ស ផ្តល់អាវុធ ផ្តល់យន្តហោះចម្បាំង ដើម្បីវាយតបរុស្ស៊ី ហើយដែលមានរហូតមកដល់ពេលនេះមានប៊ុលហ្គារី និងប៉ូឡូញទេ ដែលបដិសេធ។ បើដូច្នេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនមែនជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ទៀតទេ ជាសង្រ្គាមរវាងរុស្ស៊ី និងអឺរ៉ុប តាមរយៈការផ្ដល់ជំនួយយោធា ដែលជាការលើកទឹកចិត្តបន្ថែមក្នុងការធ្វើសង្គ្រាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា៖ «គោលជំហរផ្លូវការរបស់យើង សម្រាប់ក្របខណ្ឌអាស៊ាន នឹងមើលទៅតាមការវិវត្តន៍នៃសភាពការណ៍ យើងមិនដាក់ការប្រដៅចំពោះប្រទេសណាទាំងអស់ ប៉ុន្តែយើងគ្រាន់តែបញ្ជាក់ពីគោលជំហររបស់យើង យើងលើកទឹកចិត្តឲ្យមានការចរចា»៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


