ព័ត៌មានជាតិ
បុរសម្នាក់រងរបួសធ្ងន់ ក្រោយភ្ជួរដីចម្ការខ្លួនឯងប៉ះចំមីនតោន នៅស្រុកសំពៅលូន
គ្រាប់មីនតោន១គ្រាប់ បានផ្ទុះឡើងផ្អើលដល់អ្នកភូមិ ខណៈដែលបុរសជាប្រជាកសិករម្នាក់ បានបើកត្រាក់ទ័រភ្ជួរដីចម្ការរបស់ខ្លួន ដើម្បីដាំដំណាំផ្សេងៗទៅតាមរដូវកាលដូចសព្វមួយដង។ សមត្ថកិច្ចឲ្យដឹងថា ហេតុការនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូឆ្នាំ ២០២០នេះ វេលាម៉ោង១០:០០នាទីព្រឹក នៅចំណុចភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ករណីផ្ទុះមីនតោននេះ បានបង្កឲ្យអ្នកបើកបររងរបួសធ្ងន់ និងត្រាក់ទ័រ១គ្រឿងបានខូចខាតយ៉ាងដំណំ ដែលអ្នកបើកបរត្រូវជាម្ចាស់ចម្ការឈ្មោះ(គ្រី) អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ សមត្ថកិច្ចក៏ដូចជាអ្នកភូមិ បានសន្និដ្ឋានថា មីនតោន១គ្រាប់នេះ ទំនងបានរសាត់តាមទឹកហូរកាលពីមានជំនន់ទឹកកន្លងទៅហើយ ក៏ត្រូវបានទើរនៅកប់ដីត្រង់ចំណុចដីចម្ការដែលពលរដ្ឋ បានធ្វើរាល់រដូវកាលនោះតែម្តងទើបលើកនេះ ភ្ជួរប៉ះចំគ្រាប់មីនបែបនេះ៕

អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ បង្ក្រាបទីតាំងអ៊ីនធឺណិត បង្កប់ល្បែងស៊ីសង នៅក្រុងបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


