ព័ត៌មានជាតិ
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សា ដល់សិស្សក្រីក្រនៅខេត្តកោះកុងចំនួន ១២៦នាក់
សមាគមអាហារូបករណ៍សិស្សនិស្សិតក្រីក្រ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត បានសម្រេចផ្តល់អាហាររូបករណ៍ ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាដល់សិស្ស-និស្សិត នៅខេត្តកោះកុងចំនួន ១២៦នាក់ សម្រាប់ឆ្នាំ ២០២២នេះ។
ក្នុងពិធីប្រកាសផ្តល់អាហារូបករណ៍ នៅសាលមហោស្រពខេត្ត ក្នុងក្រុងខេមរភូមិន្ទ លោក ហាក់ ឡេង ប្រធានក្រុមការងារសមាគមសិស្ស និស្សិត អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាខាខេត្តកោះកុង បានឲ្យដឹងថា មុននឹងមានការសម្រេចផ្តល់អាហារូបករណ៍ ដល់ក្រុមយុវជនទាំង ១២៦នាក់នេះ ក្រុមការងាររបស់លោក បានចុះពិនិត្យសិក្សាវាយតម្លៃលម្អិត ពីជីវភាពជាក់ស្តែងរបស់ពួកគេម្នាក់ៗ ថាតើពិតជាលំបាកក្រីក្រខ្វះខាតប្រាកដមែនដែរ ឬទេ? ទើបផ្តល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃនេះឡើង។
លោក ហាក់ ឡេង លើកឡើងបន្ត នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ថា យុវសិស្សក្រីក្រចំនួន ១២៦នាក់ ដែលទទួលអាហារូបករណ៍ រួមមាន៖ ថ្នាក់បរិញ្ញាបត្រចំនួន ៦នាក់នៅសកលវិទ្យាល័យ UME ថ្នាក់បរិញ្ញាបត្រ ១០រូប បរិញ្ញាបត្ររង ៥រូបនាក់ និងមធ្យមសិក្សាបច្ចេកទេស ឯកទេស អគ្គិសនី សំណង់ស៊ីវិល ១០០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
លោក ហាក់ ឡេង បានឲ្យដឹងដែរថា សម្តេចទាំងទ្វេរតែងយកចិត្តទុក និងគិតគូរពីភាពលំបាកនៃអនាគតរបស់យុវជនក្រីក្រ ដែលមានជីវភាពរស់នៅក្រីក្រលំបាក ពុំមានលទ្ធភាពសិក្សាបន្តថ្នាក់ឧត្តមសិក្សា។ រាល់ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យអប់រំនៅកម្ពុជា ដែលគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងប្រទេសជាតិ ពិសេសការបណ្តុះបណ្តាលសិស្ស និស្សិតឲ្យក្លាយជាយុវជនបន្តវេនពោរពេញដោយសមត្ថភាពពិតប្រាកដ។ ទើបសម្តេចសម្រេចផ្តល់អាហារូបករណ៍នេះ ជូនដល់សិស្ស-និស្សិតបន្តរៀនសូត្រ តាមមុខវិជ្ជាដែលខ្លួនបំពេញចិត្ត។
ក្នុងចំណោមយុវជន ១២៦នាក់ ដែលបានអាហារូបករណ៍ យុវសិស្ស វិន ប៊ុនលាង មកពីស្រុកស្រែអំបិល និងយុវតី រស់ ស្រីតី មកពីស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រាប់ថា ជីវភាពរស់នៅក្នុងគ្រួសាររបស់ពួកគេខ្វះខាតលំបាក ដោយមិនអាចមានប្រាក់បន្តសិក្សាបាន។
តំណាងយុវជនខាងលើ បន្ថែមថា ការដែលពួកគេបានជាប់អាហារូបករណ៍ឥតបង់ថ្លៃ ពីសម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត ក៏ព្រោះតែធ្វើសំណើទៅអាជ្ញាធរភូមិឃុំស្រុក ដើម្បីផ្តល់លទ្ធភាពបានបន្តសិក្សាដូចពេលនេះ។ ពេលនោះ ក្រុមការងារសមាគមអាហារូបករណ៍ សម្តេចទ្វេរក៏បានចុះពិនិត្យសិក្សាវាយតម្លៃ នៃជីវភាពរស់នៅជាក់ស្តែងប្រចាំថ្ងៃ។
យុវជនក្រីក្រមានឱកាសបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា បានអះអាងថា ពួកគេនឹងពុះពាររៀនសូត្រឲ្យបានពូកែ ដោយមិនឲ្យអាណាព្យាបាល សម្តេចតេជោ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ខកចិត្តនោះទេ។ ក្រោយបញ្ចប់សិក្សា ពួកគេរំពឹងថា នឹងមានឱកាសការងារល្អ រកប្រាក់ចំណូលបានច្រើនចិញ្ចឹមគ្រួសារ និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន កាន់តែរីកចម្រើនបន្ថែមទៀត។
យុវជនក្រីក្រប្រុសស្រីចំនួន ១២៦រូប មកពីក្រុងខេមរភូមិន្ទ ស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងស្រុកមណ្ឌលសីមា ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ឲ្យបន្តការសិក្សារៀនថ្នាក់សកល វិទ្យាល័យ និងមធ្យមសិក្សាបច្ចេកទេសឥតគិតថ្លៃ សម្រាប់ឆ្នាំ ២០២២៕
អត្ថបទ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


