ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកយុវជន គឺជាទ្រព្យសម្បត្តិ និងជាថ្នាក់ដឹកនាំសម្រាប់អនាគតប្រទេសជាតិ
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុក យុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំសម្រាប់អនាគតប្រទេសជាតិ។ ការលើកឡើងបែបនេះ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ “យុវជន ជាទ្រព្យសម្បត្តិរបស់ជាតិ”។

ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក តូច ប៉ូលីវា អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត, ក្រុមការងារស.ស.យ.ក.ចុះជួយក្រុងបាវិត, គណៈកម្មាធិការស.ស.យ.ក.ក្រុងបាវិត និងសមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត ទាំង ៨ សាខា។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាប្រធាន ក៏ដូចជា ស.ស.យ.ក ខេត្តស្វាយរៀង និងស.ស.យ.ក ក្រុងបាវិត ក្រោមការដឹកនាំរបស់ លោក ឌី វិជ្ជា ដែលបំពេញការងារយ៉ាងសកម្មសម្រាប់ជាតិមាតុភូមិ ការងារសង្គម និងការអប់រំ ជាដើម ជាពិសេសការចូលរួមដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតយុទ្ធជន ដែលបានពលី សាច់ស្រស់ ឈាមស្រស់ ដើម្បីភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍឥតឈប់ឈរសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅប្រទេសកម្ពុជា ដែលរហូតដល់ពេលបច្ចុប្បន្ននេះ សន្តិភាពពេញលេញទូទាំងប្រទេស ទើបមានអាយុកាលជាង ២៣ ឆ្នាំប៉ុណ្ណោះ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្នើម។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសាងសង់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំមួយឆ្ពោះទៅមុខជានិច្ច សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ ក្នុងការផ្តល់នូវឱកាសគ្មានដែនកំណត់ ដើម្បីទទួលបាននូវរបបការងារ សុខដុមរមនា និងការថែទាំសុខមាលភាព ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់យុវជនទាំងអស់ថា “ការដឹងគុណ និងកត្តញ្ញូតាធម៌របស់យុវជនដល់ថ្នាក់ដឹកនាំ គឺជាការឆ្លុះបញ្ចាំងសម្រាប់ការលូតលាស់ និងការរីកចំរើនរបស់ប្រទេសជាតិ ហើយជាមួយគ្នានេះ យុវជនមិនត្រូវភ្លេចឡើយនូវគុណបំណាច់របស់ឪពុកម្តាយដែលបានផ្តល់កំណើតនិងចិញ្ចឹមថែរក្សាបីបាច់ និងដឹងគុណចំពោះលោកគ្រូ-អ្នកគ្រូចំពោះការអប់រំប្រៀនប្រដៅ ផងដែរ”។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុក យុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំមួយសម្រាប់អនាគតប្រទេសជាតិ ប្រសិនបើគ្មានយុវជន សង្គមយើងមិនទាន់មានភាពពេញលេញនៅឡើយទេ ហើយយុវជននោះទៀតសោត ត្រូវមានភាពជឿជាក់ ទស្សនៈវិស័យ ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ដើម្បីធ្វើជាត្រីវិស័យ ក្នុងការជួយតម្រង់ទិស និងកំណត់ទិសដៅសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិដាច់ខាត។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា “ប្រទេសជាតិ ប្រៀបបានទៅនឹងសួនផ្ការដ៏ស្រស់ស្អាតមួយ ហើយយុវជនប្រៀបបាននឹងផ្កាមួយទងនៅក្នុងសួនផ្កានោះ។ ផ្កាមួយទងៗមានខ្លិនផ្សេងគ្នា មានព័ណ៌ផ្សេងគ្នា មានទំហំផ្សេងគ្នា តែនៅពេលដែលយើងផ្គុំបញ្ចូលគ្នា វាអាចបង្កើតជាសួនផ្ការដ៏ស្រស់បំព្រងមួយ ឬបាច់ផ្ការដ៏ស្រស់ស្អាតមួយបាច់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


