ព័ត៌មានជាតិ
ចូលដល់រដូវប្រាំងមន្ត្រីធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ
កម្ពុជាបានឈានចូលដល់រដូវប្រាំងពេញលេញ បន្ទាប់ពីរដូវរំហើយបានកន្លងផុតទៅ ហើយភ្លៀងកក់ខែក៏ចាប់ផ្ដើមធ្លាក់រ៉ាយប៉ាយជាបន្តបន្ទាប់។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ បានថ្លែងថា នាឆ្នាំនេះឧស្សាមានភ្លៀងធ្លាក់ច្រើនដោយសារតែឥទ្ធិពលរបស់ឡានីញ៉ា នៅតែបន្តគ្របដណ្ដប់ចាប់តាំងពីចុងរដូវវស្សា ដែលជាបាតុភូតមួយមានសំនើមខ្ពស់ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន។
លោកថា មកដល់ឥឡូវនេះ បាតុភូតនេះ មិនទាន់ថមថយទោះបីជាថយចុះបន្តិច ដែលពីមុន ៨០ ភាគរយ ហើយឥឡូវនេះ ប្រហែល ៥០ ទៅ ៦០ ភាគរយ លុះដល់ពេលចុងខែ ៣ អាចមានការប្រែប្រួលបន្តទៅទៀត។

លោក ចាន់ យុត្ថាឱ្យដឹងថា មួយផ្នែកទៀត កាលណាចាប់ពីពាក់កណ្ដាលខែ ៣ទៅ ជារៀងរាល់ឆ្នាំ យើងឃើញភ្លៀងកក់ខែចាប់ផ្ដើមរាយប៉ាយ ជាបន្តបន្ទាប់។
កាលណាផុតរដូវរំហើយ គឺកម្រិតសីតុណ្ហភាពចាប់ផ្ដើមកើនឡើង ហើយនៅពេលដែលមេឃរកកលភ្លៀង វាសម្បូរនូវការកើតឡើងនូវបាតុភូត ផ្គរ ខ្យល់កន្ត្រាក់ កើតឡើងមកជាមួយគ្នា ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ មានខ្យល់កន្ត្រាក់ប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

មន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ ក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត ដោយសារបាតុភូតនេះ នៅបន្តកើតឡើងច្រើនទៀតរហូតទៅដល់ ភ្លៀងធ្លាក់ជោគជាំសីតុណ្ហភាពចុះមកវិញទើបបាតុភូតនោះថយឥទ្ធិពលទៅវិញ។
ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ មីនា អាចមានភ្លៀងផ្គររន្ទះក្នុងកម្រិតខ្សោយ ហើយនៅថ្ងៃទី ១៣-១៤ ភ្លៀងអាចបន្តកើនឡើងដល់កម្រិតមធ្យមទៅបង្គួរលាយឡំនិងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបកណ្ដាល។ រីឯតំបន់ជួរភ្នំ និងខ្ពង់រាបឦសាន ព្រមទាំងតំបន់មាត់សមុទ្រក៏ដូចគ្នា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


