ព័ត៌មានជាតិ
ទាហានថៃ ចាប់ពលរដ្ឋខ្មែរ៧នាក់ លួចឆ្លងដែនខុសច្បាប់ ទៅផ្សាររុងគ្លឿ
ទាហានប៉ារ៉ា កងរយថៃ លេខ១២០៥ និងក្រុមទាហានប៉ារ៉ាថៃ លេខ១២ កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់ លួចឆ្លងចូលប្រទេសថៃ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ស្ថិតក្នុងភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

ក្រោយពីសមត្ថកិច្ចថៃ សួរនាំទើបដឹងថា ពលករទាំង៧នាក់នេះ ទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ហើយបាននាំមកទៅបញ្ជារការកងទាហានប៉ារ៉ាលេខ1205នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។
សមត្ថកិច្ចថៃ ឲ្យដឹងបន្តថា ពលរដ្ឋខ្មែរទាំង៧នាក់នេះ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែនឡើយ ហើយពួកគេបានបបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃ តាមច្រករបៀង ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ។


សមត្ថកិច្ចថៃ បញ្ជាក់ថា ពួកគេត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅឲ្យនគបាលការពារព្រំដែនលេខ124 ភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមផ្លូវដែលបានឯកភាពគ្នា។
សមត្ថកិច្ចថៃ បានអះអាងថា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានបូរផា បានធ្វើការរឹតបន្តឹងការពារការត្បាត តឹងរឹងដើម្បីទប់ស្គាត់ពលករចំណាកស្រុក និងដើម្បីការពាររីករាលដាលជំងឺ កូវីដ-19 ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


