Connect with us

កីឡា

នេះ​ជា​ជើង​ខ្លាំង​កីឡា​ជឺជីតស៊ូ​កម្ពុជា ​ដែល​ដណ្ដើម​បាន​មេដាយ​ ៨គ្រឿង​នៅ​ឯ​ប្រទេស​កាហ្សាក់ស្ថាន​

បានផុស

នៅ

ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១០​ នៅ​ឯ​ប្រទេស​កាហ្សាក់ស្ថាន​គឺ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ។​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ដណ្ដើម​មេដាយ​សរុប​ ៨គ្រឿង​មាន ​មាស ២​ ប្រាក់ ៣​ និង ​សំរឹទ្ធ ៣ ។​

ក្រុម​កម្ពុជា​ពេលឈ្នះមេដាយ

នេះ​ជា​កីឡាករ​ កីឡាការិនី​ដែល​ឈ្នះ​មេដាយ​ទៅ​តាម​ប្រភេទ​វិញ្ញាសា​ដូច​ជា៖​

1. កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)

2 . កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)

3. កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Open)

4. កីឡាការិនី ទឹន សុវណ្ណបួរកែវ និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Women)

5. កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Mixed)

6. កីឡាករ សរ សុផានុត ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (លើវិញ្ញាសាឯកត្តជនបុរស U21 Ju-Jitsu Fighting Male ក្រោម69 គ.ក)

7. កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Men & Mixed)

8. កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Women)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម