Connect with us

កីឡា

ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ បន្ត​បេសកកម្ម​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី ​ប្រកួត​ Sea V Cup​ នៅ​ជុំ​ទី២​

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ឈ្នះ​ពាន​ និង​មេដាយ​ នៅ​ពាន​រង្វាន់​ Sea V Cup​ ជុំ​ទី១​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​កាល​ពី​ម្សិលមិញ​រួច​មក ​ឥលូវ​បន្ត​បេសកកម្ម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ប្រកួត​ជុំ​ទី២ តទៅ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ជម្រើសជាតិ​កម្ពុជា

បន្ទាប់​ពី​ធ្វើ​ការ​ធ្ងន់​ចំនួន​ ៤ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ យ៉ាងណា​ក្ដី​ ប៉ុន្តែ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មិន​ទាន់​បញ្ចប់​ភារកិច្ច​ ឬ​បាន​សម្រាក​នោះ​ទេ។​ ពោល​ឥលូវ​នេះ​ក្រុម​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ចូលរួម​ការ​ប្រកួត​នៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ Sea V Cup។​

ការ​ប្រកួត​នៅ​ជុំ​ទី២​ ឯ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​គឺ​កម្ពុជា​នៅ​ក្នុង​ពូល​ដដែល​ដោយ​មាន​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី​ កម្ពុជា​ ហ្វីលីពីន។​

ប្រកួត​ទី១​ កម្ពុជា​ ប៉ះ​ ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី២២​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ វេលាម៉ោង​ ៧យប់

ប្រកួត​ទី២​ កម្ពុជា​ ប៉ះ​ ហ្វីលីពីន​ ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ វេលា​ម៉ោង​ ៧យប់​

កម្មវិធី​ប្រកួត​នៅ​ឥណ្ឌូណេស៊ី

ការ​ប្រកួត​នេះ​គឺ​ដំណើរ​ការ​ដូច​ជុំ​ទី១​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ដដែល។​ ពោល​ក្រុម​លេខ ១-២​ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ក្រុម​ដែល​ឈ្នះ​បន្ត​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ កុំ​ភ្លេច​តាម​ និង​បន្ត​គាំទ្រ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម