ព័ត៌មានអន្ដរជាតិ
យប់ទី១០! អាមេរិក វាយប្រហារអ៊ីរ៉ង់ ដើម្បីសងសឹកឲ្យទាហានរបស់ខ្លួន ដែលពលីជីវិត
ឥតដកដៃទេ! សហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ឈានដល់យប់ទី១០ហើយ ដោយប្រតិបត្តិការចុងក្រោយនេះ ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា ជាការសងសឹកចំពោះ ការពលីជីវិតរបស់ទាហានអាមេរិក នៅហ្ស៊កដានី និងអ៊ីរ៉ាក់។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ទាហានអាមេរិក ៣នាក់ ត្រូវបាត់បង់ជីវិត ខណៈជិត ១០០នាក់ទៀត រងរបួស ដោយការវាយប្រហារមីស៊ីលនិងដ្រូន របស់អ៊ីរ៉ង់លើមូលដ្ឋានទ័ព ក្នុងតំបន់។
ភ្លាមៗនោះ លោក ត្រាំ បានព្រមានវាយប្រហារបក ឲ្យធ្ងន់កបំផុត ជាការតបស្នង ហើយទីបំផុត ក៏សងសឹកមែន ដោយបាញ់មីស៊ីល និងទម្លាក់គ្រាប់ លើទីតាំងសំខាន់ៗ នៅតំបន់ជាច្រើន ជាពិសេសកំណត់គោលដៅមជ្ឈមណ្ឌលបញ្ជាការយោធា និងបណ្តាញទំនាក់ទំនង, ទីតាំងរ៉ាដាការពារដែនអាកាស និងទីតាំងឃ្លាំមើលឆ្នេរ ឃ្លាំងផ្ទុកអាវុធក្រោមដី មីស៊ីល និងដ្រូន។

ជុំវិញរឿងនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ថ្លែងថា ប្រទេសរបស់ខ្លួន កំពុងស្ថិតក្នុង «សង្គ្រាមពេញទំហឹង» ជាមួយអាមេរិកហើយ ដូច្នេះប្រជាជន ត្រូវត្រៀមខ្លួន ទទួលយកផលវិបាកពីជម្លោះនេះ។
សូមជម្រាបជាថ្មី បញ្ជាការកណ្តាលអាមេរិក (Centcom) បានអះអាងរួចហើយថា ប្រតិបត្តិការរបស់ខ្លួន គឺមានបំណងកម្ទេចយោធារបស់អ៊ីរ៉ង់ និងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz លែងឲ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពគំរាមកំហែងតទៅទៀត។

សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ។
យ៉ាងណា អ៊ីរ៉ង់ ក៏សងសឹកវិញ ដោយបាញ់មីស៊ីលនិងបង្ហោះដ្រូន ទៅកម្ទេចទ្រព្យសម្បត្តិយោធា និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


