ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាជាមួយដៃគូសហប្រតិបត្តិការវិស័យមីននៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ១១ ខែមីនា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះបានចូលរួមដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសបន្សាបគ្រឿងផ្ទុះ ហើយលោកព្រមទាំងបានស្នើសុំឲ្យ Golden West Humanitarian Foundation បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោតសំខាន់លើវិស័យសកម្មភាពមីនទាំងមូល ដូចជា ការនាំមកនូវបច្ចេកវិទ្យាទំនើប ការចូលរួមបណ្តុះបណ្តាលតាមសហគមន៍ងាយរងគ្រោះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន តាមរយៈការបញ្រ្ជាបចូលក្នុងកម្មវិធីអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមសហគមន៍ ជាដើម។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងទៀតថា Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹងភាពភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន ក្នុងនាមអាជ្ញាធរមីនជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការឲ្យរាជរដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យសកម្មភាពមីននៅថ្នាក់តំបន់ និងពិភពលោក ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរមីន បានស្វាគមន៍ចំពោះការចូលរួមក្នុងការចុះអនុស្សារណៈនៃការយោគយល់រួមគ្នា រវាង អាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័នដទៃទៀតទាំងក្នុង និងក្រៅប្រទេស ក្នុងគោលដៅជួយដល់កម្ពុជា។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ជួយបណ្តុះបណ្តាលដល់ក្រុមជំនាញ(QM Team) របស់អាជ្ញាធរមីន សម្រាប់កិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពនៅទីវាល៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


