Connect with us

ព័ត៌មានជាតិ

ឈ្លោះប្រ​កែកជាមួយគូដណ្ដឹង នារីវ័យ​ក្មេងម្នាក់លេបថ្នាំសម្លាប់ខ្លួនចោលគ្រួសារ​

បានផុស

នៅ

​នារីវ័យ២០ឆ្នាំម្នាក់ ព្រោះតែ​ជម្លោះ​ជាមួយ​គូរ​ដ​ណ្តឹ​ង​​​ ភ្លេច​អស់​គុណ​ឪ​ពុក​ម្តាយ​ដែល​ខំ​បី​បាញ់​ចិញ្ចឹម​ថែទាំ​ បែ​ជា​ប​ញ្ច​ប់ជីវិត​ខ្លួន​ ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន ចាក​ចេញពី​ក្រុម​គ្រួសារ​ជា​រៀង​រហូត ​​បន្សល់ទុក​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ឪ​ពុ​កម្តា​យ​ជាទី​ស្រឡាញ់​រ​បស់​ខ្លួន​ទៅវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​អោ​យដឹងថា​ករណី​នារី​ម្នាក់​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​ទៀបភ្លឺ ​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ នៅ​ភូមិ​គរ​ ឃុំ​ស្នឹង ​ស្រុក​បាណន់​ ខេត្តបាត់ដំបង​។

សមត្ថកិច្ច​បាន​ប​ញ្ជា​ក់​ថា នារី​រងគ្រោះ​មានឈ្មោះ​ គឹម​ សូ​វៀត​ ហៅ​ស្រី​ខួច​ ភេទ​ស្រី​អាយុ​២០​ឆ្នាំ​រស់​នៅ​ភូមិ​គរ ​ឃុំ​ស្នឹង​ស្រុក​បាណន់ ​ខេត្តបា​ត់ដំបង ហើ​យការស្លាប់របស់នារីរងគ្រោះដោយសារ ​ឈ្លោះ​ជាមួយ​គូរ​ដ​ណ្តឹង​ទើប​លេប​ថ្នាំ​ងងុយដេក​ស​ម្លាប់ខ្លួន​។​​​​

​ក្រោយ​មានការ​ភ្ញាក់ផ្អើល​​ភ្លាមៗ​នោះ​ ក្រុមគ្រួសារ​បាន​ប​ញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេ​ត្តបាត់​ដំបង​ ប៉ុន្តែ​គួ​ឲ្យ​សោ​កស្តាយ ពេល​ទៅដល់​មន្ទីរពេទ្យ​ គ្រូពេទ្យ​បាន​ប្រាប់​ថា​ជនរងគ្រោះ​ស្លាប់​បាត់​ហើយ​ដោយ​សា​លេប​កម្រិត​ថ្នាំ​ច្រើនពេក​។

​បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទដោយ ៖​ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម