Connect with us

ព័ត៌មានជាតិ

រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា នឹងចេញជារូបរាងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩ អាចនឹងចេញជារូបរាងនៅចុងឆ្នាំ២០២២នេះ ឬនៅដើមឆ្នាំ២០២៣ខាងមុខនេះ។ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអះអាងឲ្យដឹងបែបបេះ នៅក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៥២៣,១០០ដូសទៀតដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រីកាលពីយប់ថ្ងៃទី១៥ ខែមីនាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា រាជរដ្ឋាភិបាល នឹងរៀបចំរោងចក្រវេខ្ចប់និងច្រកវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាហើយក្រសួងសុខាភិបាលបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងភាគីចិនជាបន្តបន្ទាប់ដោយទទួលបានលទ្ធផលជាវិជ្ជមានមួយដំណាក់កាលហើយ។ ដូច្នេះ នឹងធ្វើការពិភាក្សាបន្តបន្ទាប់ទៀត។ លោកស្រីសង្ឃឹមថា « ការវិនិយោគរោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងកូវីដ១៩នេះ អាចនឹងចេញចាលទ្ធផលនៅចុងឆ្នាំនេះឬនៅដើមឆ្នាំក្រោយ»។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងឆ្នាំ២០២១កន្លងទៅ បានអះអាងថា កម្ពុជានឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទ «ស៊ីណូហ្វាម»របស់ប្រទេសចិននៅក្នុងស្រុកជាលើកដំបូងនាឆ្នាំ២០២២នេះ។  សម្តេចហ៊ុន សែន អះអាងថា នៅពេលដែលកម្ពុជា មានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុក នោះក្តីកង្វល់អំពីបញ្ហាកង្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដែលជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀតហើយ ពីព្រោះកម្ពុជានឹងអាចផ្គត់ផ្គងបានដោយខ្លួនឯងផ្ទាល់ និងអាចកាត់បន្ថយការដឹកជញ្ចូនតាមផ្លូវឆ្ងាយ ជាពិសេស វ៉ាក់សាំងអាចលក់ក្នុងតម្លៃសមរម្យជាងការបញ្ជាទិញពីក្រៅប្រទេស៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម