ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពជើងទឹកជប៉ុន មិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់អាមេរិកលើ មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម
គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកវរនាវីឯក NOGUCHI Yasushi មេបញ្ជាការកងពលធំទី ១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់ជប៉ុន បានអញ្ជើញទស្សនកិច្ចនៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

ក្នុងដំណើរប្រមាណ ១ ម៉ោងកន្លះ ចេញពីកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ប្រតិភូកងទ័ពជើងទឹកជប៉ុនមានចំនួន ៤ រូបក្នុងនោះ មានសេនានុពន្ធយោធាជប៉ុន ១ រូប និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ១ រូបផង បានទៅដល់នៅវេលាម៉ោងប្រមាណ ១០ ព្រឹក ហើយខណៈនោះ ទទួលទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។
នៅពេលទៅដល់ទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម គណៈប្រតិភូជប៉ុនបានធ្វើទស្សនកិច្ចស្ទើរពេញមូលដ្ឋានទ័ពរាមតែម្ដង ដើម្បីពិនិត្យមើលទិដ្ឋភាពមួយចំនួន រួមទាំងការអភិវឌ្ឍនានានៅទីនោះ ដោយមានការណែនាំ និងបង្ហាញដោយផ្ទាល់ពីលោកឧត្តមនាវីឯក អ៊ុក សីហា។ នៅទីនោះ ប្រតិភូកងទ័ពទាំងពីរ គឺកម្ពុជា និងជប៉ុន ក៏បានជួបពិភាក្សាលើការងារមួយចំនួនទៀតផងដែរ។


នៅពេលមានសំណួរពីអ្នកសារព័ត៌មាន ទាក់ទងទៅនិងគោលបំណងនៃដំណើរទស្សនកិច្ច និងការចោទប្រកាន់មួយចំនួនរបស់អាមេរិកដែលថា កម្ពុជាបានផ្ដល់មូលដ្ឋានឲ្យកងទ័ពបរទេសនោះ លោកវរនាវីឯក NOGUCHI Yasushi មិនបានអត្ថាធិប្បាយយ៉ាងណាទេ ប៉ុន្តែលោកបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងអបអរសាទរខួប ៣០ ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជាលើកទី ១ ហើយទស្សនកិច្ចនេះ ក៏ដើម្បីជួបសំដែងការគួរសមជាមួយលោកឧត្តមនាវីឯក អ៊ុក សីហា ដើម្បីស្វែងយល់ពីការងារសំខាន់ៗនៅមូលដ្ឋានទ័ពរាមនេះ។


គួររំលឹកថា មូលដ្ឋានសមុទ្ររាមនេះ ទទួលរងការចោទប្រកាន់ម្តងហើយម្តងទៀត ពីសហរដ្ឋអាមេរិកថា កម្ពុជាបានប្រគល់មូលដ្ឋានទ័ពរាមនេះ ទៅកងទ័ពបរទេសឈរជើង (កងទ័ពចិន) ហើយបើទោះបីជាមានការបកស្រាយយ៉ាងណា ក៏មិនបានធ្វើឲ្យអាមេរិកស្ងប់ចិត្តឡើយ៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


