Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង កោតសរសើរមន្រ្តីមូលដ្ឋាន​ក្នុងការប្រឹងប្រែងបំពេញភារកិច្ច​បម្រើពលរដ្ឋ

បានផុស

នៅ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមជាប្រធានអធិបតី លោក ជា សុមេធី អភិបាលខេត្ត និងគណៈអធិបតីមួយចំនួនទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានស្តាប់នូវរបាយការណ៍អំពីផែនការសកម្មភាពមួយចំនួនរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានអនុវត្តន៍អស់រយៈពេលមួយឆ្នាំកន្លងមក លោក ជា សុមេធី អភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ដែលបានយកចិត្ត ទុកដាក់អនុវត្តការងារក្នុងរយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលរីកចម្រើនជាលំដាប់ និងដោះស្រាយបាន បញ្ហាប្រឈម និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន« ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជារដ្ឋាភិបាល ។ 

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលកើតចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងការបំពេញតួនាទី និង ខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាន នូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ និងសំដៅលើកកម្ពស់ជីវភាពរស់នៅ និង បន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជា ពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងបង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរ ការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញ លេញទៅតាមគន្លងប្រក្រតីភាពថ្មី ។ 

លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលផងដែរ៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម