Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ​លោក ឆែម សាវុធ ជាជនរងគ្រោះដោយ​សារកូវីដ-១៩

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ឆែម សាវុធ អគ្គនា​យកពន្ធនាគារ នៃក្រសួង​មហាផ្ទៃ​ និងក្រុមគ្រួសាររបស់លោក​ គឺ​បានរងគ្រោះ ដោយសារជំងឺកូវីដ-១៩។

មានប្រសាសន៍ថ្លែងសារផ្ញើជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ​-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា មានមតិមួយចំនួនចង់ឲ្យ​លោក ឆែម សាវុធ សម្រាកពីការងារ ក្រោយពេលរកឃើញថា លោក និងក្រុមគ្រួសារ បានកើតជំងឺកូវីដ-១៩ ។

សម្តេច​តេជោ មានប្រសាសន៍បញ្ជាក់ថា ក្រោយការស្រាវជ្រាវបានបង្ហាញថា លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួង​មហាផ្ទៃ​ និងក្រុមគ្រួសារ គឺជាជនរងគ្រោះ ​ដោយសារជំងឺកូវីដ-១៩ ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា លោក ឆែម សាវុធ អគ្គនាយពន្ធនាគារ នៃក្រសួង​មហាផ្ទៃ និងមនុស្សពីរ​នាក់​ទៀត​ ដែល​ពាក់ព័ន្ធនឹងក្រុម​គ្រួសារលោកត្រូវបាន​ប្រកាស​ជាសះស្បើយពីជំងឺ​កូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ នេះ ។

លោក ឆែម សាវុធ បាន​ធ្វើតេស្តអវិជ្ជមានចំនួន៣​ដង​ និង​ត្រូវ​បានអនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។ ចំណែក​អ្នក​ពាក់ព័ន្ធនឹងក្រុម​គ្រួសារ​លោក២នាក់ទៀត បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២ដង និង​បាន​អនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ រាជធានី​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម