ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានពីការនាំចេញកៅស៊ូ ៦១០លានដុល្លារ ឆ្នាំ ២០២១
កម្ពុជា រកថវិកាបានពីការនាំចេញផលិតផលកៅស៊ូប្រមាណ ៦១០លានដុល្លារ ក្នុងឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ រកបានតែ ៤៦៨លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងនៅក្នុងពិធីបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ លោក វេង សាខុន លើកឡើងថា ថវិកាដែលប្រមូលបានខាងលើនេះ លើទំហំកៅស៊ូចំនួន ៣៧ ០០០តោន នៅឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ការនាំចេញបានត្រឹមតែ ៣៤ ០០០តោនប៉ុណ្ណោះ។

ចំណែកចំណូលពីការនាំចេញឈើកៅស៊ូ បានចំនួនជាង ១លាន ៥សែនដុល្លារ បន្ថែមទៀត លើចំណូលកៅស៊ូ។ នេះជាការបន្ថែមរបស់លោករដ្ឋមន្រ្តី៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


