ព័ត៌មានជាតិ
វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅតែធន់រឹងមាំទ្រទ្រង់កំណើនសេដ្ឋកិច្ច
វិស័យវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងកាបូបកម្ពុជា នៅតែជាវិស័យមានភាពធន់ខ្ពស់ និងបានរួមចំណែកសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ នៅថ្ងៃទី ២១ ខែមីនានេះថា ការនាំចេញផលិតផលក្នុងវិស័យសម្លៀកបំពាក់ នៅក្នុងឆ្នាំ ២០២១ កើនឡើង ៨% ស្បែកជើងកើនឡើង ២៥% និងសម្ភារៈធ្វើដំណើរកើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២០។
សញ្ញាណងើបឡើងវិញនេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យកាត់ដេរ ស្បែកជើងនិងកាបូបនៅកម្ពុជា ពិតជាមានភាពធន់ខ្ពស់ និងបានរួមចំណែកសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីទទួលបានការជួយគាំទ្រពីរាជរដ្ឋាភិបាល។

នៅក្នុងឆ្នាំ២០២១ ការនាំចេញវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបកម្ពុជា គិតជាទឹកប្រាក់ មានចំនួនជិត១០ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ៦៣ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។
នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ទាន់ពេលវេលា ចំទិសដៅ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សាំង ដែលជាយុទ្ធសាស្រ្តគន្លឹះសម្រាប់ដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលបានធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធុរកិច្ចរបស់វិស័យឯកជនជាតិនិងអន្តរជាតិ ដែលបាននាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបពីការធ្លាក់ចុះក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ មកកើនឡើងវិញក្នុងអត្រា ៣,០% នៅឆ្នាំ២០២១ និងគ្រោងបន្តកើនឡើងវិញក្នុងអត្រាប៉ាន់ស្មានប្រមាណ ៥,៦% ក្នុងឆ្នាំ២០២២ និង ៦,៥% ក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


