ព័ត៌មានជាតិ
កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ
មកដល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ទេ។ នេះជាសាររបស់សម្តេចតេជោតាមវីដេអូកំពុងផ្សាយផ្ទាល់នៅព្រឹកនេះ។
សម្តេចសង្កត់ធ្ងន់ថា “យើងនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណាដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។ នេះគឺជាគោលជំហរដាច់ខាត របស់ខ្ញុំ”។
សម្តេចតេជោបានរំលឹកថា កាលពីឆ្នាំ ២០០៥ ធ្លាប់មានគេចង់យកថ្នាំអេដស៍មកតេស្តលើពលរដ្ឋខ្មែរ តែសម្តេចបានច្រានចោល ពីព្រោះរដ្ឋាភិបាលមិនយកអាយុជីវិតពលរដ្ឋរបស់ខ្លួនមកសាកល្បងនោះទេ។
សម្តេចថា រដ្ឋាភិបាលនឹងបញ្ជាទិញវ៉ាក់សាំង ១ លានដុស សម្រាប់ពលរដ្ឋ ៥០ ម៉ឺននាក់ដែលមានអាទិភាពមុនគេ។ មានអ្នកប្រមូលសំរាម អ្នកបើកបរ បព្វជិតសាសនា មានកីឡាករ កីឡាការិនី មានកងទ័ព នគរបាល បុគ្គលិកពេទ្យ មន្រ្តីរាជការជាដើម ហើយវ៉ាក់សាំងទាំងនោះត្រូវតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៕

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ