ព័ត៌មានជាតិ
ភូមិចំនួន ៧ នៅស្រុកបូទុមសាគរ បន្តទទួលបានអំពូលសូឡា សម្រាប់លើកកម្ពស់សុវត្ថិភាពពេលយប់
អាជ្ញាធរស្រុកបូទុមសាគរ បន្តផ្តល់ជាអំពូលសូឡា ដើរដោយថាមពលពន្លឺព្រះអាទិត្យ ទៅកាន់ភូមិចំនួន ៧ ក្នុងឃុំអណ្តូងទឹក ដើម្បីជួយលើកកម្ពស់សុវត្ថិភាពរាល់ការធ្វើដំណើរ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ទៅមកពេលរាត្រី។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងនៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ថា អំពូលសូឡាចំនួន ១០០ផ្ទាំង ដែលទទួលបានពីការគៀងគរឧបត្ថម្ភ របស់សប្បុរសជនកន្លងទៅអាជ្ញាធរស្រុក នៅតែបន្តយុទ្ធនាការចែកជូនទៅកាន់បណ្តាភូមិចំនួន ៧ សម្រាប់ដំឡើងបំភ្លឺផ្លូវពេលយប់ជ្រៅងងឹត។
លោក ហាក់ ឡេង បានបន្ថែមថា នៅពេលមានអំពូលសូឡា នៅតាមខ្នងផ្ទះរបស់ពលរដ្ឋ គឺបញ្ហាជាច្រើនត្រូវបានកាត់បន្ថយជាអតិបរិមា រួមមាន៖ បទល្មើសលួចឆក់ គ្រោះថ្នាក់ចរាចរណ៍ សត្វពស់ខាំចក់ ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាពពេលរាត្រីផងដែរ។ ដូច្នេះទើបធ្វើឲ្យលោក ផ្តួចផ្តើមរៀបចំតាក់តែងពង្រាយដំឡើងអំពូលសូឡាទាំងអស់នេះ ឡើងក្នុងមូលដ្ឋាន។
គួររំលឹកថា ជាង ១ឆ្នាំកន្លងទៅ អាជ្ញាធរស្រុកបូទុមសាគរ បានដំឡើងអំពូលសូឡាជាង ៦០០ដើមហើយឆ្ពោះទៅកាន់បណ្តាឃុំទាំងអស់ ស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។ មូលដ្ឋានដែលទទួលអំពូលសូឡាច្រើនជាង គឺឃុំអណ្តូងទឹក និងឃុំកណ្តោល ទទួលបានអំពូលសូឡាច្រើនជាងឃុំផ្សេងៗ ពីព្រោះឃុំ ២នេះ មានមនុស្សរស់នៅចរាចរណ៍ច្រើន។
លោក ឃៀង យិង មេឃុំអណ្តូងទឹក និងប្រជាពលរដ្ឋ បង្ហាញក្តីសប្បាយយ៉ាងខ្លាំង ដែលជាតម្រូវការចាំបាច់សម្រាប់ពួកគាត់រស់នៅ ឬធ្វើដំណើរទៅមកពេលយប់។ ពលរដ្ឋក៏ទទួលស្គាល់ដែរថា ពេលមានអំពូលភ្លឺចែងចាំងបែបនេះ អាចកាត់បន្ថយបទល្មើសផ្សេងៗ ជំនួសមកវិញនូវភាពកក់ក្តៅ ចំពោះការរស់នៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


